១.ពេលឃើញស្រមោលដ៏ខ្មៅងងឹងរបស់ខ្លួន
ស្រមោលអាចដើរតាមយើងគ្រប់ពេលដែលងងឹតមិនសូវមានពន្លឺ គ្រាន់តែឃើញរូបរាងតែមិនអាចឃើញពីភាពឈឺចាប់និងញាណទាំង៥បានទេ
មនុស្សអាចវិនិច្ឆ័យមនុស្សបានដោយឃើញតែស្រមោលដ៏ខ្មៅងងឹត ដោយមិនយក សោតៈ ស្តាប់អំពីហេតុផល នៃបញ្ហា
បើយើងមានសំណួរទៅកាន់ស្រមោល
តើស្រមោលអាចជួយរកដំណោះស្រាយបញ្ហាឲ្យខ្ញុំបានទេ? ប្រាកដណាស់គឺមិនអាចទេ ព្រោះភាពងងឹតនៅតែងងឹតគឺទទេស្អាត
២.ពេលឆ្លុះមើលខ្លួនឯងនៅមុខកញ្ចក់
ពេលអង្គុយឬឈរមុខកញ្ចក់តែងមើលឃើញខ្លួនច្បាស់ឃើញរូបរាង ទឹកមុខភាពស្អាតឬមិនស្អាតរបស់ខ្លួន
មនុស្សអាចងាយមើលពីទង្វើមនុស្សដោយឃើញតែរូបរាង មុខមាត់ សម្តី អាកប្បកិរិយាខាងក្រៅក៏អាចចាប់ផ្តើមគិតផលមិនល្អចំពោះមនុស្សម្នាក់ទៅមនុស្សម្នាក់ជារឿយៗមនុស្សអាចនឹងស្អប់គ្នា
សួរថាបើបញ្ហាកើតមានឡើង យើងអាចប្រាប់ឬនិយាយជាមួយអ្នកណា? អរប្រហែលជាអង្គុយមុខកញ្ចក់ហើយនិយាយលួងខ្លួនឯង! ត្រូវដែរទេ?
សរុបមកជាចុងក្រោយរាល់បញ្ហាភាពឈឺចាប់ ចូរកុំធ្វើខ្លួនជាជនរងគ្រោះ ត្រូវរឹងមាំជម្នះ រៀនស្តាប់សំឡេងបេះដូងខ្លួនឯង
ស្តាប់បញ្ជាខួរក្បាល អ្វីដែលចាកចេញទោះនឹកយ៉ាងណាក៏ត្រូវបំភ្លេច❤️🩹...

Comments