-យើងតែងតែគិតថាការសម្រកទម្ងន់តម្រូវឱ្យកំណត់ខ្លួនអ្នកពីការញ៉ាំអាហារដែលមានសុខភាពល្អ ឬអាហារមួយចំនួន។ប៉ុន្តែចុះយ៉ាងណាបើខ្ញុំប្រាប់អ្នកថាការសម្រកទម្ងន់មិនតម្រូវឱ្យអ្នកកំណត់អាហារណាមួយឡើយ ប៉ុន្តែការពិតគឺថាអ្នគ្រាន់តែត្រូវការតាមដានកាឡូរីរបស់អ្នក។
-កាឡូរីគឺជាឯកតារង្វាស់ដែលប្រើសម្រាប់វាស់បរិមាណថាមពលដែលបញ្ចេញនៅពេលដែលរាងកាយរបស់អ្នកបំបែកអាហារ និងភេសជ្ជៈ។ចំពោះបុរសវិញ ជាធម្មតាពួកគេដុតបំផ្លាញកាឡូរីប្រហែល ២០០០ ទៅ ២៥០០ កាឡូរី ប៉ុន្តែចំពោះស្រីវិញ ពួកគេដុតបំផ្លាញត្រឹមតែ ១៦០០ កាឡូរីប៉ុណ្ណោះ ឬច្រើនជាងនេះ អាស្រ័យលើកម្ពស់(១៩០០ ឬ២០០០)។ហើយប្រសិនបើយើងញ៉ាំតិចជាងកាឡូរីដែលយើងដុត រាងកាយរបស់យើងនឹងប្រើខ្លាញ់ជាថាមពលដើម្បីឱ្យអ្នកអាចរស់បាន។ ប៉ុន្តែប្រសិនបើយើងញ៉ាំលើសពីកាឡូរីទាំងនោះ រាងកាយរបស់អ្នកនឹងរក្សាទុកវាជាខ្លាញ់។
ដើម្បីដឹងចំនួនកាឡូរីរបស់យើង៖
បុរស៖ (10 × ទម្ងន់ជាគីឡូក្រាម) + (6.25 × កម្ពស់ជាសង់ទីម៉ែត្រ) - (5 × អាយុជាឆ្នាំ) + 5 ស្ត្រី៖ (10 × ទម្ងន់ជាគីឡូក្រាម) + (6.25 × កម្ពស់ជាសង់ទីម៉ែត្រ) - (5 × អាយុជាឆ្នាំ) - 161
ដក 200-400 កាឡូរីបើអ្នកចង់ស្រក ហើយក្រៅពីហ្នឹងផ្ទុយ។

Comments