Serey is utilizing Blockchain technology

កម្ពុជា-ចិន ចុះពិធីសារនាំសាច់គោ និងមៀនសម្ងួតទៅចិន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយចិនបានចុះហត្ថលេខាលើពិធីសារចំនួនពីរ ដើម្បីបើកផ្លូវនាំចេញផលិតផលសាច់គោ និងមៀនសម្ងួតពីកម្ពុជាទៅទីផ្សារចិន។ ការចុះហត្ថលេខានេះធ្វើឡើងនារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រី ឌិត ទីណា និងលោកស្រីរដ្ឋមន្ត្រី Sun Meijun។

ពិធីសារទាំងនោះកំណត់លក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យសម្រាប់ការនាំចេញផលិតផលទាំងពីរប្រភេទ ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័ក ដំណាំ និងបសុសត្វ។ ភាគីទាំងពីរនឹងជំរុញការនាំចេញកសិផលសក្តានុពលពីកម្ពុជាទៅចិន ដោយធានាគុណភាព និងស្តង់ដារអនាម័យ។

Cambodia, China Sign Protocols to Export Beef and Dried Longan

Cambodia's Ministry of Agriculture, Forestry and Fisheries and China's General Administration of Customs signed two protocols on June 3, 2026, to open the Chinese market for Cambodian beef products and dried longan. The signing took place during a bilateral meeting between Minister Dith Tina and Chinese Minister Sun Meijun.

The agreements cover sanitary and phytosanitary requirements for the exports as well as a memorandum of understanding on cooperation in quarantine, crops, livestock and safe food trade. Both sides aim to boost agricultural trade while ensuring product quality and hygiene standards.

Cambodia Update

Comments