ការបាត់បង់សាច់ដុំអាចកើនឡើងលឿនជាងមុនបន្ទាប់ពីអស់រដូវ នៅពេលដែលកម្រិតអ័រម៉ូនអេស្ត្រូសែន (Estrogen) ធ្លាក់ចុះ ដែលធ្វើឱ្យរាងកាយពិបាកក្នុងការរក្សា និងកសាងសាច់ដុំ។ ស្ថានភាពនេះ ត្រូវបានគេស្គាល់ថាជា Anabolic Resistance (ភាពស៊ាំនឹងការលូតលាស់សាច់ដុំ) មានន័យថាសាច់ដុំអាចឆ្លើយតបតិចជាងមុនទៅនឹងប្រូតេអ៊ីន និងសញ្ញាផ្សេងទៀតដែលជួយដល់ការលូតលាស់សាច់ដុំ។
អត្ថបទនេះបានរៀបរាប់លើកឡើងពីការហាត់ប្រាណ ជាពិសេស ការហ្វឹកហាត់ទប់ទល់កម្លាំង (Resistance Training) ថាជាវិធីសាស្ត្រសំខាន់មួយក្នុងការរំញោចការលូតលាស់សាច់ដុំ។ ការសិក្សាមួយដែលពាក់ព័ន្ធនឹងស្ត្រីអស់��ដូវ បានរកឃើញថា ការហ្វឹកហាត់កម្លាំងធ្ងន់ៗជាទៀងទាត់ មានទំនាក់ទំនងទៅនឹងការកែលម្អទាំងម៉ាសសាច់ដុំ និងសុខភាពឆ្អឹង។ អត្ថបទនេះក៏បានកត់សម្គាល់ផងដែរថា ការចាប់ផ្តើមហាត់ប្រាណនៅវ័យចំណាស់ នៅតែអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើន។
ការបរិភោគប្រូតេអ៊ីនក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ដោយអត្ថបទបានណែនាំឱ្យស្ត្រីវ័យចំណាស់ញ៉ាំប្រូតេអ៊ីនក្នុងបរិមាណច្រើនក្នុងមួយពេល និងផ្តោតលើអាហារដែលសម្បូរទៅដោយ ឡឺស៊ីន (Leucine) ដែលជាអាស៊ីតអាមីណូជួយដល់ការលូតលាស់សាច់ដុំ។ បន្ថែមពីនេះ វាក៏បានពិភាក្សាអំពីសារធាតុចិញ្ចឹមផ្សេងទៀតដូចជា Creatine, វីតាមីន D, អាស៊ីតខ្លាញ់ Omega-3, និង ម៉ាញ៉េស្យូម (Magnesium) ថាអាចមានប្រយោជន៍ក្នុងការទ្រទ្រង់មុខងារសាច់ដុំផងដែរ។
Strength Training and Protein May Help Women Protect Muscle After Menopause
Muscle loss can accelerate after menopause as estrogen levels fall, making it harder for the body to maintain and build muscle. The condition, known as anabolic resistance, means muscles may respond less effectively to protein and other signals that support muscle growth.
The article highlights exercise, particularly resistance training, as a key way to stimulate muscle growth. One study involving postmenopausal women found that regular heavy strength training was linked to improvements in both muscle mass and bone health. It also notes that starting exercise later in life can still provide significant benefits.
Protein intake is also emphasized, with the article recommending higher protein amounts per meal for older women and focusing on foods rich in leucine, an amino acid involved in muscle growth. It also discusses nutrients such as creatine, vitamin D, omega-3 fatty acids, and magnesium as potentially helpful for supporting muscle function.
