ម៉ាញេស្យូមអាចដើរតួនាទីសំខាន់ជាងកាល់ស្យូមក្នុងការទ្រទ្រង់សុខភាពឆ្អឹង

H


អ្នកជំនាញសុខភាពម្នាក់បានលើកឡើងថា ជំងឺពុកឆ្អឹងអាចមិនមែនបណ្តាលមកពីការខ្វះជាតិកាល់ស្យូមតែមួយមុខនោះទេ។ ផ្ទុយទៅវិញ ម៉ាញេស្យូមដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរាងកាយគ្រប់គ្រងកាល់ស្យូម បើកដំណើរការវីតាមីន D និងទ្រទ្រង់មុខងារឆ្អឹងឱ្យមានសុខភាពល្អ។ យោងតាមការពន្យល់ ការញ៉ាំតែថ្នាំបំប៉នកាល់ស្យូមមួយមុខដោយគ្មានម៉ាញេស្យូមគ្រប់គ្រាន់ អាចនឹងមិនជួយឲ្យសុខភាពឆ្អឹងល្អប្រសើរឡើងនោះទេ ហើយក្នុងករណីខ្លះ វាក៏អាចបង្កជាបញ្ហាផ្សេងៗដូចជា គ្រួសក្នុងតម្រងនោម ឬការកកកំបោរតាមសរសៃឈាមផងដែរ។


អ្នកជំនាញរូបនេះក៏បានបន្ថែមទៀតថា កម្រិតម៉ាញេស្យូមទាបអាចប៉ះពាល់ដល់អ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីត (Parathyroid Hormone) ដែលជាអ័រម៉ូនជួយតម្រូវកម្រិតកាល់ស្យូមនៅក្នុងរាងកាយ។ ថ្នាំមួយចំនួន រួមទាំងថ្នាំស្តេរ៉ូអ៊ីត (Steroids) និងថ្នាំបន្ថយអាស៊ីតក្រពះ អាចបង្កើនហានិភ័យនៃការខ្វះជាតិម៉ាញេស្យូម និងការបាត់បង់ដង់ស៊ីតេឆ្អឹង ដោយសារវាប៉ះពាល់ដល់ការស្រូបយកសារធាតុរ៉ែក្នុងរាងកាយ។


ដើម្បីទ្រទ្រង់សុខភាពឆ្អឹងឱ្យរឹងមាំ អ្នកជំនាញបានណែនាំឱ្យផ្តោតលើ៖


  • ការទទួលបានម៉ាញេស្យូមគ្រប់គ្រាន់


  • វីតាមីន D និង វីតាមីន K2


  • ប្រូតេអ៊ីនដែលមានគុណភាពខ្ពស់


  • ការហាត់ប្រាណបែបប្រឹងទប់ទម្ងន់ឱ្យបានទៀងទាត់ (Weight-bearing exercise)


លើសពីនេះ ការគ្រប់គ្រងស្ត្រេស និងការគេងលក់ឱ្យបានគ្រប់គ្រាន់ ក៏ត្រូវបានគូសបញ្ជាក់ថាមានសារៈសំខាន់ខ្លាំងផងដែរ។ អ្នកជំនាញបានសន្ធិដ្ឋានថា កាល់ស្យូមនៅតែជាសារធាតុចាំបាច់ ប៉ុន្តែវាគួរតែជាផ្នែកមួយនៃវិធីសាស្ត្រថែទាំទូលំទូលាយដើម្បីរក្សាឆ្អឹងឱ្យរឹងមាំ ជាជាងការប្រើវាជាការព្យាបាលតែមួយមុខគត់។


Magnesium May Play a Bigger Role Than Calcium in Bone Health, Expert Says


A health expert says osteoporosis may not simply be caused by a lack of calcium. Instead, magnesium plays a key role in helping the body control calcium, activate vitamin D, and support healthy bone function. According to the explanation, taking calcium alone without enough magnesium may not improve bone health and could contribute to problems such as kidney stones or hardened arteries in some cases.


The expert also says low magnesium levels can affect parathyroid hormone, which helps regulate calcium in the body. Certain medications, including steroids and acid-reducing drugs, may increase the risk of magnesium deficiency and bone loss by affecting mineral absorption.


To support bone health, the expert recommends focusing on enough magnesium, vitamin D, vitamin K2, high-quality protein, and regular weight-bearing exercise. Managing stress and getting enough sleep are also highlighted as important. Calcium remains necessary, the expert says, but it should be part of a broader approach to maintaining strong bones rather than the only treatment.



235.210 SRY
Serey Health
Write your comment...

Comments

micky2

hiiiiiii