អ្នកជំនាញខាងសុខភាពម្នាក់បានអះអាងថា ជំងឺគាំងបេះដូងមិនមែនបណ្តាលមកពីការស្ទះសរសៃឈាមទាំងស្រុងដោយសារកំណកខ្លាញ់កូឡេស្តេរ៉ុល (Cholesterol plaque) នោះទេ។ ផ្ទុយទៅវិញ គ្រោះថ្នាក់ច្រើនតែកើតចេញពី "កំណកខ្លាញ់ទន់" ដែលមិនមានលំនឹង (Unstable soft plaque) ដែលវាអាចបែកធ្លាយ និងបង្កជាកំណកឈាម រហូតនាំឱ្យកើតមានជំងឺគាំងបេះដូង។ អ្នកជំនាញរូបនេះបានបន្តថា ការរលាកនៅក្នុងជញ្ជាំងសរសៃឈាមដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរការនេះ។
យោងតាមការបកស្រាយ ការខូចខាតដល់ស្រទាប់ខាងក្នុងនៃសរសៃឈាមអាចបណ្តាលមកពីការជក់បារី ជាតិស្ករក្នុងឈាមខ្ពស់ និងអាហារកែច្នៃហួសកម្រិត (Ultra-processed foods)។ យូរៗទៅ ការខូចខាតនេះអាចនាំឱ្យមានការរលាក និងធ្វើឱ្យភាគល្អិតខ្លាញ់អាក្រក់ខាប់ និងតូចៗ (Small, dense LDL particles) ជាប់នៅក្នុងជញ្ជាំងសរសៃឈាម។ បន្ទាប់មក កោសិកាប្រព័ន្ធស៊ាំនឹងឆ្លើយតបទៅនឹងការកើនឡើងនេះ ដោយបង្កើតទៅជាអ្វីដែលគេហៅថា «កំណកខ្លាញ់ទន់»។
អត្ថបទនេះក៏បានចោទជាសំណួរចំពោះការផ្តោតអារម្មណ៍ទូទៅទៅលើតែជាតិកូឡេស្តេរ៉ុលតែមួយមុខ ដោយបានវែកញែកថា មនុស្សជាច្រើនដែលជួបប្រទះនឹងជំងឺគាំងបេះដូង មានកម្រិតខ្លាញ់អាក្រក់ (LDL) ធម្មតានោះទេ។ លើសពីនេះ អត្ថបទក៏បានគូសបញ្ជាក់ពីកង្វល់អំពីផលប៉ះពាល់នៃថ្នាំបញ្ចុះខ្លាញ់ (Statin) និងបានអះអាងថា ការសិក្សាមួយចំនួនប្រហែលជាមិនបានបង្ហាញពេញលេញអំពីហានិភ័យដែលផ្សារភ្ជាប់នឹងការប្រើប្រាស់ថ្នាំទាំងនេះឡើយ។
ជាវិធីសាស្ត្រមួយដែលអាចជួយកាត់បន្ថយកំណកខ្លាញ់ទន់នេះ អ្នកជំនាញបានចង្អុលបង្ហាញពីការសិក្សានានាដែលពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុចាញ់ពីខ្ទឹមសផ្អាប់ (Aged garlic extract)។ វិធានការរស់នៅផ្សេងទៀតដែលត្រូវបានលើកឡើងរួមមាន៖ ការហាត់ប្រាណ ការបំពេញសារធាតុម៉ាញេស្យូម ប្រេងត្រី ការតមអាហារតាមកាលកំណត់ (Intermittent fasting) និងរបបអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប (Low-carbohydrate diets) ដើម្បីជួយកាត់បន្ថយការរលាក និងពង្រឹងសុខភាពបេះដូង។
Heart Disease Risks Linked to Inflammation and Diet, Expert Says
A health expert has claimed that heart attacks are not simply caused by arteries being fully blocked by cholesterol plaque. Instead, the danger often comes from unstable “soft plaque” that can rupture and trigger blood clots, leading to a heart attack. The expert said inflammation inside artery walls plays a major role in this process.
According to the explanation, damage to the artery lining can be caused by smoking, high blood sugar, and ultra-processed foods. Over time, this damage may lead to inflammation and allow small, dense LDL particles to become trapped in artery walls. Immune cells then react to the buildup, creating what is known as soft plaque.
The article also questioned the common focus on cholesterol alone, arguing that many people who suffer heart attacks have normal LDL levels. It highlighted concerns about statin side effects and claimed some studies may not fully reflect the risks linked to the drugs.
As a possible way to reduce soft plaque, the expert pointed to studies involving aged garlic extract. Other lifestyle measures mentioned included exercise, magnesium, fish oil, intermittent fasting, and low-carbohydrate diets to help lower inflammation and improve heart health.

Comments