ត្រឹមតែមួយប៉ព្រិចភ្នែក យើងបានដើរមកដល់ពាក់កណ្ដាលផ្លូវនៃឆ្នាំទៅហើយ។ បើទោះបីជា ៦ ខែកន្លងមកនេះ ផែនការខ្លះនៅរដិបរដុប ឬមិនទាន់សម្រេចបានដូចបំណងក៏ដោយ ក៏វាមិនទាន់ហួសពេលដែរ ព្រោះអ្វីដែលកន្លងហួសគឺជាមេរៀន ចំណែកពេលនេះគឺជាឱកាសដ៏ល្អបំផុតក្នុងការកែប្រែខ្លួនឯង និងកែតម្រូវជំហានជីវិតឡើងវិញ។
៦ ខែដែលនៅសល់ គឺជាពេលវេលាវាយបកដើម្បីបង្កើតលទ្ធផលពិតប្រាកដ។ ចូរប្រមូលកម្លាំងចិត្ត បំបែកគោលដៅធំៗឱ្យទៅជាសកម្មភាពប្រចាំថ្ងៃ ហើយបោះជំហានទៅមុខដោយវិន័យ និងការប្តេជ្ញាចិត្តខ្ពស់ ព្រោះគ្មាននរណាម្នាក់អាចកែប្រែការចាប់ផ្ដើមបានឡើយ ប៉ុន្តែគ្រប់គ្នាអាចបង្កើតការបញ្ចប់មួយដ៏ស្រស់ស្អាតនៅចុងឆ្នាំបាន។



Comments