Serey is utilizing Blockchain technology

តើសហគ្រាសធុនតូច និងមធ្យមគឺជាអ្វី?

lihour


សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជាសហគ្រាសដែលមានទំហំតូចជាងក្រុមហ៊ុនធំៗ ដោយផ្អែកលើចំនួនបុគ្គលិក ប្រាក់ចំណូល ឬទ្រព្យសម្បត្តិ។ ជាទូទៅ វាត្រូវបានបែងចែកជា​សហគ្រាសខ្នាតតូច និងខ្នាតមធ្យម ខណៈដែលនិយមន័យអាចខុសគ្នាតាមប្រទេសនីមួយៗ។ SMEs មានសកម្មភាពនៅក្នុងវិស័យជាច្រើន ដូចជា ផលិតកម្ម សេវាកម្ម កសិកម្ម និងពាណិជ្ជកម្ម ហើយភាគច្រើនត្រូវបានគ្រប់គ្រងដោយម្ចាស់ផ្ទាល់។


SMEs មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយបង្កើតការងារ លើកកម្ពស់ការច្នៃប្រឌិត និងគាំទ្រសហគមន៍មូលដ្ឋាន។ វាជួយបង្កើនផលិតផលក្នុងស្រុកសរុប (GDP) និងកាត់បន្ថយភាពក្រីក្រ ដោយផ្តល់ឱកាសរកចំណូលសម្រាប់ប្រជាជន។ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ SMEs គឺជាគន្លងសំខាន់សម្រាប់ការលូតលាស់សេដ្ឋកិច្ចប្រកបដោយចីរភាព។


ទោះបីមានសារៈសំខាន់យ៉ាងណាក៏ដោយ SMEs នៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា ការខ្វះខាតធនធានហិរញ្ញវត្ថុ កង្វះបច្ចេកវិទ្យាទំនើប និងការប្រកួតប្រជែងពីក្រុមហ៊ុនធំៗ។ ប៉ុន្តែ ប្រសិនបើមានការគាំទ្រពីរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងកម្មវិធីបណ្តុះបណ្តាល SMEs អាចរីកចម្រើន ក្លាយជាអាជីវកម្មមានប្រសិទ្ធភាពខ្ពស់ និងបន្តជួយជំរុញសេដ្ឋកិច្ច



What's the SMEs?

Small and Medium Enterprises (SMEs) are businesses whose size falls below a certain threshold in terms of employees, revenue, or assets. They are typically categorized into small and medium-sized firms, depending on the country’s definition. SMEs operate in various sectors such as manufacturing, services, agriculture, and trade, and are often independently owned and managed.


SMEs play a vital role in economic development by creating jobs, promoting innovation, and supporting local communities. They contribute significantly to a country’s GDP and help reduce poverty by providing income opportunities. In many developing countries, SMEs form the backbone of the economy and are essential for sustainable growth.


Despite their importance, SMEs often face challenges such as limited access to finance, lack of advanced technology, and strong competition from larger companies. However, with proper support from governments, financial institutions, and training programs, SMEs can grow, become more competitive, and continue to drive economic progress.

47.615 SRY$0.00
SmartVey

Comments