🔥រថយន្តព្រុសចតអែបផ្លូវ ត្រូវ
ម៉ូតូម៉ាកប៊ីតបុកពីក្រោយពេញទំហឹងរងរបួស4នាក់
💥ករណីម៉ូតូម៉ាកប៊ីតមួយគ្រឿងជិះមានគ្នា 4 នាក់ បុកគូទរថយន្តព្រុសពីខាងក្រោយពេញទំហឹង និង ប្លោងទៅបុកចូលរបងផ្ទះប្រជាពលរដ្ឋមួយកន្លែង ករណីនេះបណ្ដាលឱ្យភាគីខាងម៉ូតូរងរបួសចំនួន4នាក់ ចំណែកឯរថយន្តព្រុសរងការខូចខាតផ្នែកខាងក្រោយ
ដែលហេតុការណ៍នេះស្ថិតនៅចំណុចខាងកើត ស្ពានត្រើយតាហោរ ភូមិពោធិ៍តាហាវ សង្កាត់ពោធិ៍តាហោរ ក្រុងស្វាយរៀង ខេត្តស្វាយរៀង វេលាម៉ោង 3:14 នាទី ថ្ងៃទី 5/4/2026
សូមបងប្អូនទាំងអស់គ្នា បើកបរមានការប្រុងប្រយ័ត្ន និង ចូលរួមបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា



Comments