ករណីរថយន្ត LEXUS LX700h ស្លាកលេខ ភ្នំពេញ 2CK-1128 បេីកបរដោយបុរសជនជាតិចិនម្នាក់ បុកម៉ូតូ HONDA BEAT ស្លាកលេខកណ្ដាល 1AV-8289 ម៉ូតូរួចកិនម៉ូតូជាប់ពីក្រោមរថយន្ត រីឯនារីម្នាក់ជាម្ចាស់ ខ្ទាតចេញពីម៉ូតូ បណ្ដាលឱ្យរងរបួស.!
ហេតុការណ៍នេះកើតឡើងម៉ោងជាង៤ល្ងាច ថ្ងៃសៅរិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៦នេះ នៅមុខច្រកចេញចូលបុរីប៉េងហួត លេីមហាវិថីសម្ដេចតេជោហ៊ុនសែន (ហៅកាត់ផ្លូវ៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា "ម្ចាស់រថយន្តព្រមសង់សំណង់ទៅភាគីខាងម៉ូតូចំនួនទឹកប្រាក់ ៣៣០០ដុល្លារអាមេរិក ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕



Comments