លោក ផែង វណ្ណៈ
=>ជនបង្ករករណីគ្រោះ.ថ្នាក់.ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លា/ប់ ៦នាក់ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាត់ដំបង បញ្ជូនទៅតុលាការព្រឹកនេះ ដោយឡែកការចរចារសំណងចំពោះគ្រួសារជនរងគ្រោះមិនទាន់ត្រូវគ្នា ។ ជនរងគ្រោះទាមទារសំណងម្នាក់ ៣៥០០០ ដុល្លារ ម្ដាយជនបង្ករ សុំសងម្នាក់ ១ម៉ឺន ដុល្លារ ដោយម្ដាយជនបង្ករបានលេីកឡេីងថា ករណីគ្រោះថ្នាក់ចរាចរណ៍ស្លា/ប់ខ្លះទទួលបានសំណងតែ ២០០០ដុល្លារ ទៅ ៣០០០ដុល្លារ ទេ គាត់សងម្នាក់ ១ម៉ឺនដុល្លារនេះច្រើនហើយ ម្យ៉ាងទៀត គាត់ត្រឹមចំណាយលុយជួសជុលឡានកូនគាត់ទៀត ។ ជនរងគ្រោះមិនព្រមទទួលទេ នៅថ្ងៃនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបានទំនាក់ទំនងមកជនរងគ្រោះដេីម្បីទៅចរចារសម្របសម្រួលគ្នាជាលេីកទី ២នៅរសៀលថ្ងៃនេះ តែជនរងគ្រោះមិនទៅដោយសារម្ដាយជនបង្ករដាក់សំពាធមកលេីគ្រួសារជនរងគ្រោះខ្លាំងពេក ។ ជាពិសេស មេីលងាយជីវិតជនរងគ្រោះមិនស្មេីរថយន្តកូនគាត់ ។
ខ្ញុំគិតថា ម្ដាយជនបង្ករអាចជាមនុស្សមិនសូវចេះរៀបពាក្យនិយាយទេីបធ្វេីអោយប៉ះអារម្មណ៍គ្រួសារជនរងគ្រោះ ដូច្នេះគួររកអ្នកណាដែលចេះអំពីរបៀបនិយាយ ឬ អាចជាមេធាវី អោយចូលមកសម្របសម្រួលជាមួយគ្រួសារជនរងគ្រោះអាចនឹងដោះស្រាយគ្នាត្រូវ ។ ប៉ុន្តែទោះបីការចរចារសំណងរដ្ឋប្បវេណីត្រូវគ្នាក៏ដោយ ជនបង្ករនៅតែត្រូវបញ្ជូនទៅតុលាការផ្ដន្ទាទោសដដែល ។
#news
#communitysupport
#socialconnections



Comments