លេងធម៌ក្ដៅហើយ បើឪពុក
ផ្កាយ ១ នៅតែលាក់កូនមិនព្រមប្រគល់ឱ្យច្បាប់ នឹងត្រូវប្លុកលុយក្នុងធនាគារឱ្យក្រដាច់បាយតែម្ដង!
ឯកឧត្តម ស សុខា បានបញ្ជាដាច់ណាត់ឱ្យស្នងការរងខេត្តបន្ទាយមានជ័យនាំកូនប្រុសមកទទួលខុសត្រូវរឿងបុកស្លាប់មនុស្ស ៦ នាក់ បើមិនអ៊ីចឹងទេនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅមិនឱ្យចេញក្រៅប្រទេសឡើយ។
លោកឧបនាយករដ្ឋមន្ត្រីជឿជាក់ថាឪពុកច្បាស់ជាដឹងថាកូននៅឯណា ដូច្នេះបើនៅតែចង់កាងកូនជួយលាក់ខ្លួនទៀត គឺមានតែប្រើវិធានការសេដ្ឋកិច្ចបិទគណនីធនាគារទាំងអស់ឱ្យដឹងដៃម្ដង ព្រោះអំណាចមិនមែនទុកសម្រាប់ការពារមនុស្សខុសបែបនេះទេ។ នេះគឺជាមេរៀនសម្រាប់អ្នកមានអំណាចទាំងឡាយ កុំឱ្យហ៊ានប្រើបុណ្យស័ក្ដិមកលាក់បាំងទោសកំហុសដែលកូនខ្លួនឯងបានសាងឡើងឱ្យសោះ។



Comments