👉 ម្តាយជនបង្ក ស្នើសុំចរចារសំណងព្យសនកម្ម ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ នៅស្រុកមោងឬស្សី
📅 នៅរសៀលថ្ងៃទី១ ខែមេសា លោកស្រី លឹម ចន្ទលីដា មេធាវីការពារក្តីដោយឥតគិតថ្លៃ បានអមក្រុមគ្រួសារជនរងគ្រោះទាំង៦នាក់ ចូលរួមចរចារសំណងព្យសនកម្ម តាមសំណើរបស់ម្តាយជនបង្ក នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
🚗 ការចរចានេះធ្វើឡើង បន្ទាប់ពីជនសង្ស័យឈ្មោះ ស៉ីវ ជ័យសិដ្ឋ បានសារភាពថា ខ្លួនជាអ្នកបើកបររថយន្ត Mercedes GT53 ដែលបង្កហេតុបុក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ នៅលើផ្លូវជាតិលេខ៥ ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង ពិតប្រាកដ។
🙏 ករណីនេះ កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈ ខណៈគ្រួសារជនរងគ្រោះកំពុងស្វែងរកយុត្តិធម៌។



Comments