Serey is utilizing Blockchain technology

ប្រាសាទ​ចេកក្បូរ

longheng

ប្រាសាទ​ចេកក្បូរ


កម្ពុជា​ត្រូវបាន​គេ​ដឹងថា​ជា​ដែនដី​ដែល​សម្បូរ​ទៅដោយ​ប្រាសាទបុរាណ​រាប់មិនអស់​ នៅក្នុង​នោះ​ក៏មាន​ប្រាសាទ​បុរាណ​មួយ​ដែលមាន​ឈ្មោះថា​ ប្រាសាទ​ចេកក្បូរ​ ស្ថិត​នៅ​ក្នុង​ភូមិ​ឈូក​ ឃុំ​ក្រសាំង ​ស្រុក​ចុងកាល់ ​ខេត្ត​ឧត្ដរមានជ័យ ។

នៅ​ទីនោះ​មាន​ប្រាង្គ​បុរាណ​កសាង​ឡើង​៣​ទន្ទឹម​គ្នា​ តែ​ប្រាសាទ​ទាំង​នេះ​បាន​ទទួល​រង​នូវ​ការ​ខូច​ខាត​អស់​ជា​ច្រើន​ដោយ​សារ​សង្គ្រាម ​និង​ជន​ខិល​ខូច​ធ្វើ​ការ​គាស់​កកាយ​ដើម្បី​ស្វែង​រក​វត្ថុ​បុរាណ​មាន​តម្លៃ ។ល ។

ឯកសារ​បាន​អះអាង​ថា​ប្រាសាទ​ចេកក្បូរ​សាង​នៅ​លើ​ទីទួល​ដែល​មាន​ទំហំ​ ៣០​ម៉ែត្រ​ គុណ​នឹង​ ៣០​ម៉ែត្រ ។ ​ប្រាសាទ​ចេកក្បូរ​មាន​ប្រាង្គ​៣​ដែល​សាង​សង់​ទន្ទឹម​គ្នា​ សព្វ​ថ្ងៃ​នេះ​នៅ​សល់​តែ​ពីរ​ប៉ុណ្ណោះ ។ ប្រាសាទ​កណ្តាល​មាន​ទំហំ​ ៥​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ​ និង​កម្ពស់​ ១០​ម៉ែត្រ​ ដែល​ប្រាសាទ​កណ្តាល​នេះ​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​សាង​ឡើង​តំណាង​ឲ្យ​អំណាច​កំពូល ។

ប្រាសាទ​ចេកក្បូរ​ត្រូវ​បាន​កសាង​ឡើង​អំឡុង​ឆ្នាំ​៦១៦-៦៣៥​ ដើម​សតវត្សរ៍​ទី​៧​ រជ្ជកាល​ព្រះ​បាទ​ឦសាន្តវរ្ម័ន​ទី​១ ​ដោយ​ឥដ្ឋ​តាន់​ ហើយ​ខ្លោង​ទ្វារ​ធ្វើ​ពី​ថ្ម​ភក់​រចនាបថ​សម្បូរ​ព្រៃគុហ៍​ មាន​៥​ថ្នាក់ ៕

ដកស្រង់ពី​កាសែត​រស្មីកម្ពុជា ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២១​

90.688 SRY$0.00
Khmer Dispatch

Comments