Serey is utilizing Blockchain technology

ប្រាសាទ​ត្រាវ

longheng

ប្រាសាទ​ត្រាវ


ប្រាសាទ​ត្រាវ​មើល​ពីក្រោយ

ប្រាសាទ​ត្រាវ​ ស្ថិត​នៅ​ភូមិ​ត្រាវ ឃុំ​គោកដូង ស្រុក​អង្គរជុំ​ខេត្ដសៀមរាប ស្ថិត​នៅ​ចម្ងាយ​ ១២​គីឡូម៉ែត្រ​ ពី​ទីរួមស្រុក​អង្គរជុំ ។ ប្រាសាទ​ត្រាវ​ជា​ប្រាសាទ​បុរាណ​ដ៏​ចំណាស់​មួយ​ដែល​មាន​ការ​បំផ្លិចបំផ្លាញ​ពី​ជនខិលខូច​ធ្ងន់ធ្ងរ ។

ប្រាសាទ​ត្រាវ​ត្រូវ​បាន​កសាង​ឡើង​ក្នុង​គោលបំណង​ជាទី​ប្រារឰ ធ្វើ​ពិធី​សក្ការៈ​ដល់​សាសនាព្រាហ្មណ៍ ។​ ការ​កសាង​គឺ​ផ្ដើម​ឡើង​ចាប់​ពី​ភាគ​ដំបូង​នៃ​សម័យ​អង្គរ​ អំពី​ឥដ្ឋ​ ចំណែកឯ​សរសរ​ពេជ្រ​ពី​ថ្មភក់ រចនា​លម្អ​ដោយ​ក្បាច់​ល្អ​ប្រណីត ។ ប្រាសាទ​ត្រាវ​សង់​ឡើង​មាន​កំពូល​តែ​មួយ​នៅ​លើ​ទីទួល​ធម្មជាតិ​មួយ​ដែល​មាន​គូ​ទឹក​ពី​ក្រៅ​ បណ្ដោយ​១២៥​ម៉ែត្រ​គុណ​និង ១១៥​ម៉ែត្រ ៕



ប្រភពៈ សាលអាន ថ្ងៃ​ទី ២៩/០៦/២០០៧ (ដកស្រង់​ពី​កាសែត​កម្ពុជាថី្ម)





964.291 SRY$0.00
Khmer Dispatch

Comments