អាយុកាន់តែច្រើន ពេលវេលាកាន់តែទៅមុខ មានរឿងរ៉ាវខ្លះមិនអាចនិយាយចេញបាន ពេលនៅក្មេង អ្វីៗក៏និយាយបានទាំងអស់ ឈឺក៏ប្រាប់ ខឹងក៏បង្ហាញ សប្បាយក៏ចែករំលែកដោយមិនគិតច្រើន។
តែពេលធំឡើង យើងរៀនយល់ថា មិនមែនគ្រប់រឿងត្រូវនិយាយ និងមិនមែនគ្រប់មនុស្សគួរដឹង មានការឈឺចាប់ខ្លះ ដែលយើងទុកក្នុងចិត្ត ព្រោះពន្យល់ក៏គេមិនយល់។
មានការខកចិត្តខ្លះ ដែលយើងជ្រើសរើសស្ងៀម ព្រោះនិយាយទៅ ក៏មិនផ្លាស់ប្តូរអ្វីបាន អាយុកាន់តែច្រើន ពាក្យស្ដីកាន់តែតិច តែការយល់ដឹងកាន់តែច្រើន។
🌟ភាពស្ងៀមស្ងាត់ខ្លះ មិនមែនព្រោះគ្មានអារម្មណ៍ តែព្រោះរៀនថា សន្តិភាពក្នុងចិត្ត សំខាន់ជាងការពន្យល់ឲ្យគេយល់។



Comments
ពិតមែនហើយបង អាយុកាន់តែច្រើនកាន់តែចង់នៅស្ងៀមម្នាក់ឯង។ ពេលខ្លះនិយាយទៅក៏គេមិនយល់ពីយើងដែរ មានតែទ្រាំខ្លួនឯងហ្នឹងហើយ។