• កុំប្រញាប់ចង់មានលុយលឿន – ការវិនិយោគល្អ គឺធ្វើដោយភាពអត់ធ្មត់ និងគិតវែង។
• កុំចាយលុយតាមអារម្មណ៍ – សម័យពិបាក ត្រូវចាយលុយដោយគិត មិនមែនចាយដោយចង់។
• រៀនសន្សំមុនចាយ – លុយដែលសន្សំបាន គឺជាការពារខ្លួននៅថ្ងៃដែលមិនរំពឹង។
• វិនិយោគដោយការយល់ដឹង – កុំវិនិយោគតាមគេ ឬតាមពាក្យល្បីៗ ត្រូវយល់ពីហានិភ័យជាមុន។
• ចែកលុយជាផ្នែកៗ – ផ្នែកសន្សំ ផ្នែកចាយ និងផ្នែកវិនិយោគ ដើម្បីរក្សាសមតុល្យជីវិត។
• មានវិន័យជាងមានចំណូលច្រើន – មនុស្សខ្លះរកបានច្រើន តែបាត់បង់ព្រោះគ្មានវិន័យក្នុងការចាយ។
🎯ក្នុងសម័យលំបាក មនុស្សដែលរស់បានយូរ មិនមែនអ្នករកលុយបានច្រើនបំផុតទេ ប៉ុន្តែជាមនុស្សដែលចេះ គ្រប់គ្រងលុយ និងមានវិន័យលើការសម្រេចចិត្តមុនឈានដល់ការទិញរបស់ថ្មីដែលមិនសូវជាចាំបាច់។


