Serey is utilizing Blockchain technology

សង្ឃឹមហើយ បើចឹងមែន! ភរិយា បុរស

😭សង្ឃឹមហើយ បើចឹងមែន! ភរិយា បុរស


កង់បី ទៅរកគ្រូខាបព្រលឹង គ្រូប្រាប់ថា….

គិតត្រឹមថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៦ នេះ លោក ថុន វិចិត្រ បុរសអ្នករត់កង់បី បានបាត់ដំណឹងសូន្យឈឹងអស់រយៈពេល ១៨ ថ្ងៃមកហើយ។ ក្នុងភាពទាល់ច្រក និងក្ដីនឹករលឹកហួសថ្លែង ក្រុមគ្រួសារបានសម្រេចចិត្តប្រើប្រាស់វិធីសាស្ត្រ បានទៅរកគ្រូខាបព្រលឹង បន្ថែមលើការស្វែងរកតាមផ្លូវច្បាប់។

កាលពីម្សិលមិញ ភរិយារបស់លោក វិចិត្រ បានទៅរកគ្រូជាន់រូបដើម្បី "ខាបព្រ..លឹង" ប៉ុន្តែលទ្ធផលគឺ គ្រូថាខាបមិនចូលឡើយ។ តាមរយៈសំណេរដ៏រំជួលចិត្ត ភរិយារូបនេះបានរៀបរាប់ថា៖

😭ទៅរកគ្រូខាបព្រលឹងហើយៗ គ្រូថាខាបមិនចូលទេ! ធ្វើគ្រប់វិធីអស់ហើយនៅតែមិនបានផល មនុស្សក៏រកមិនទាន់ឃើញ... អូនមិនដឹងថាត្រូវធ្វើបែបណាបន្តទៀតទេប្តីអើយ!

ចំពោះករណីដែលគ្រូថា «ខាបព្រលឹងមិនចូល» នេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមចូលទៅបញ្ចេញមតិយោបល់ក្នុងន័យវិជ្ជមានថា៖ «បើខាបមិនចូល បែបលោកនៅរស់ទេដឹង?» ដែលចំណុចនេះបានផ្ដល់ជាពន្លឺសង្ឃឹមបន្តិចបន្តួចសម្រាប់ក្រុមគ្រួសារ បើទោះបីជាសាមីខ្លួននៅតែមានអារម្មណ៍បារម្ភមិនទាន់ដឹងច្បាស់យ៉ាងណាក៏ដោយ។

ក្នុងស្ថានភាពដ៏លំបា..កនេះ អ្វីដែលសំខាន់បំផុតគឺ "កម្លាំងចិត្ត"។ ការដែលគ្រួសារបន្តរកគ្រប់ច្រកល្ហក ទាំងផ្លូវភ្លឺ និងផ្លូវងងឹត សបញ្ជាក់ពីក្ដីស្រឡាញ់ដ៏ធំធេងដែលភរិយាមានចំពោះស្វាមី។ ក្នុងន័យជំនឿ ការដែលខាបព្រលឹងមិនចូល ជារឿយៗត្រូវបានគេជឿថា មនុស្សម្នាក់នោះប្រហែលជានៅមានដង្ហើម ឬវិញ្ញាណនៅរឹងមាំ។ 🤝 នេះគឺជាកម្លាំងចលករមួយដែលធ្វើឱ្យក្រុមគ្រួសារនៅតែបន្តមានសង្ឃឹម ក្នុងការរង់ចាំមើលផ្លូវស្វាមីត្រឡប់មកផ្ទះវិញ។

Chhem Heing សូមចូលរួមបួងសួងដល់បារមី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបើកផ្លូវ បើកពន្លឺ ឱ្យសមត្ថកិច្ច និងក្រុមគ្រួសារអាចរកឃើញលោក ថុន វិចិត្រ ក្នុងពេលឆាប់ៗនេះ #ក្នុងស្ថានភាពសុខសប្បាយ និងសុវត្ថិភាពបំផុត! 🙏💖

អត្ថបទដោយ : Chhem Heing

0.000 SRY$0.00
Laughing Doll

Comments