ហឹម..នេះកឺជាសម្រែកអួលដើមករបស់
ប្រពន្ធដើមលោកគ្រូពេទ្យ ដែលត្រូវស៊ូទ្រាំចែកប្ដីឱ្យស្រីជាច្រើននាក់ ទាំងហត់នឿយនិងចង់បញ្ចប់ជីវិតខ្លួនឯងឱ្យផុតៗទៅ។ គាត់រៀបរាប់ទាំងទឹកភ្នែកថា អ្នកខ្លះមើលមកថាគាត់រឹងមាំ តែតាមពិតគាត់ឈឺចាប់សឹងទ្រាំលែងបានទៅហើយ ហើយថ្ងៃណាក៏គាត់យំឱបកូនស្រីពៅដែរ។ សព្វថ្ងៃគាត់រស់នៅបានក៏ដោយសារតែអាណិតកូនស្រីពៅនៅតូចពេក ត្រូវមើលថែនិងប្រៀនប្រដៅឱ្យក្លាយជាមនុស្សល្អ បើកុំតែមានកូន កុំអីគាត់ស្លាប់បាត់យូរហើយមិនឱ្យអ្នកណាមកទើសមុខគាត់ទេ។ គាត់ប្រាប់ទៅអ្នកដែលធ្វើឱ្យគាត់ឈឺចាប់ឱ្យទ្រាំបន្តិចទៅ យ៉ាងច្រើនទេវតាឱ្យគាត់រស់បានតែ ៥ ឆ្នាំទៀតប៉ុណ្ណោះ ចាំកូនពៅគាត់ធំចេះមើលថែខ្លួនឯង គាត់នឹងបិទភ្នែកស្លាប់ឱ្យឈប់ហត់ លែងដឹងលែងឮរឿងទាំងអស់នេះហើយ។



Comments