Serey is utilizing Blockchain technology

យប់មិញដើរកាត់៖ ឈរមួយសម្ទុះធំ មើល

យប់មិញដើរកាត់៖ ឈរមួយសម្ទុះធំ មើល


ស្លាកស្នាមប្រវត្តិសាស្ត្រ និង លំនឹក(memory) នៃទីក្រុងគជ់ រលុបបន្តិចម្ដងៗនៅចំពោះមុខ។


ជារឿយៗខ្ញុំឃើញថា ក្នុងបរមនាមនៃ «ការអភិវឌ្ឍ» ស្នាកស្នាមប្រវត្តិសាស្ត្រមួយចំនួនធំរបស់ទីក្រុងយើង បានបាត់មុខបន្តិចម្ដងៗ ហើយ ជំនួសមកវិញនូវ សំណង់ដែលក្រអែងក្រអោង (pretentious) គ្មានឱជារស គ្មានប្រណីតភាព និង គ្មានសោភណភាព ហើយ ដែលការនេះ, បើយោងតាមទ្រឹស្ដី ចិត្តវិភាគ (psychoanalysis), ស្ដែងឱ្យឃើញនូវកម្រិតនៃអ្នកធ្វើ ឬ អ្នកសម្រេចចិត្ត ឬ អាចថា ស្ដែងឱ្យឃើញនូវ កម្រិតសង្គមទាំងមូលតែម្ដងក៏ថាបាន (ធំតែមាឌ តែឥតខ្លឹម៖ មានជាអាទិ ឡានធំៗពេញផ្លូវ តែអ្នកបញ្ជាយានយន្ត មួយចំនួនធំ មិនទាំងចេះមើលស្លាកចរាចរណ៍ ឬ គ្មានក្រមសីលធម៌ក្នុងការបើកបរ ផង។ល)។**


****************

អង្គុយមើលរូប ក៏ចាប់សរសេរតាមនឹកឃើញទៅ។ សូមលោកអ្នកអាន កុំមានទោមនស្សនឹងខ្ញុំ ហើយ ជាពិសេសបំផុតនោះ សូមកុំរើសដាក់ខ្លួន ទាន។


**ខ្ញុំពោលតាមការសង្កេត មិនផ្អែកលើទិន្នន័យស្រាវជ្រាវមួយណាឡើយ។

0.000 SRY$0.00
Laughing Doll

Comments