«ឈឺចាប់ទ្វេដង😭😭
! ភរិយាវិលត្រឡប់មកកន្លែងស្វាមីពលីជីវិត នៅទិសប្រាសាទព្រះវិហារ ទឹកភ្នែកហូរមិនឈប់»
គ្មានអ្វីឈឺចាប់ជាងការត្រឡប់មកឃើញកន្លែងដែលមនុស្សជាទីស្រឡាញ់បានលះបង់ជីវិតនោះឡើយ។ រូបភាពភរិយាម្នាក់ដែលឈរស្រក់ទឹកភ្នែក សម្លឹងមើលទីតាំងដែលស្វាមីបានពលីដើម្បីការពារទឹកដី នៅទិសប្រាសាទព្រះវិហារ បានអង្រួនចិត្តមហាជនយ៉ាងខ្លាំង។ «ប្ដីអើយប្ដី...» សំឡេងហៅយ៉ាងខ្សឹកខ្សួល បង្កប់ដោយមនោសញ្ចេតនា និងមោទនភាពចំពោះវីរភាពរបស់ស្វាមី ដែលបានស៊ូស្លាប់ដើម្បីជាតិ ប៉ុន្តែបន្សល់ទុកនូវរបួសបេះដូងដ៏ធំធេងសម្រាប់អ្នកនៅរស់។
សូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីនៅសមរភូមិមុខ និងសូមផ្ដល់កម្លាំងចិត្តដល់ក្រុមគ្រួសារនៃសពឱ្យរឹងមាំឆ្លងផុតទុក្ខសោកមួយនេះ។



Comments