Serey is utilizing Blockchain technology

ដើម្បីឱ្យការចុះឈ្មោះទទួលបាន

✔️ ដើម្បីឱ្យការចុះឈ្មោះទទួលបាន


ជោគជ័យ និងជៀសវាងការបញ្ជូនត្រលប់សំណើ បងប្អូនដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនគួរធ្វើ សកម្មភាពដូចខាងក្រោម៖


1️⃣. សកម្មភាពទាក់ទងនឹងការថតរូប (រូបភាពមិនសមរម្យ)

👉 ហាមដោះអាវ ឬចងពុង៖ ដូចដែលបានបញ្ជាក់ រូបថតត្រូវតែមានសម្លៀកពាក់សមរម្យ (មានដៃអាវ) ព្រោះវាជារូបថតផ្លូវការ។

👉 ហាមពាក់មួក វ៉ែនតាខ្មៅ ឬម៉ាស៖ សកម្មភាពនេះធ្វើឱ្យប្រព័ន្ធមិនអាចផ្ទៀងផ្ទាត់ទម្រង់មុខពិតប្រាកដរបស់អ្នកបាន។

👉 ហាមថតរូបក្នុងទីងងឹត ឬចាំងពន្លឺខ្លាំង៖ ការថតរូបដែលមើលមិនច្បាស់ នឹងត្រូវបញ្ជូនត្រឡប់មកវិញភ្លាមៗ។

👉 ហាមថតរូបជាប់មនុស្សផ្សេង ឬសត្វចិញ្ចឹម៖ ក្នុងរូបថតត្រូវតែមានតែម្ចាស់អត្តសញ្ញាណប័ណ្ណម្នាក់គត់។


2️⃣. សកម្មភាពទាក់ទងនឹងឯកសារ និងព័ត៌មាន

👉 ហាមប្រើរូបថតថតចម្លង (Copy) នៃអត្តសញ្ញាណប័ណ្ណ៖ អ្នកត្រូវតែប្រើ អត្តសញ្ញាណប័ណ្ណច្បាប់ដើម ដើម្បីថតបញ្ចូលក្នុងប្រព័ន្ធ។

👉 ហាមផ្ដល់ព័ត៌មានភូតភរ៖ កុំព្យាយាមកែប្រែថ្ងៃខែឆ្នាំកំណើត ឬលេខអត្តសញ្ញាណប័ណ្ណ ឬ ព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត និង ព័ត៌មានអាជីវកម្ម។

👉 ហាមប្រើលេខទូរស័ព្ទអ្នកដទៃ (ដែលមិនអាចទាក់ទងបាន)៖ អ្នកគួរប្រើលេខទូរស័ព្ទផ្ទាល់ខ្លួនដែលប្រើប្រាស់រាល់ថ្ងៃ ដើម្បីទទួលសារបញ្ជាក់ (OTP) និង ទទួលបានព័ត៌មានស្ដីពីអត្ថប្រយោជន៍។


3️⃣. សកម្មភាពក្នុងដំណើរការចុះឈ្មោះ

👉ហាមចុះឈ្មោះស្ទួនច្រើនដង៖ ប្រសិនបើអ្នកចុចបញ្ជូនរួចហើយ ត្រូវរង់ចាំការពិនិត្យ។ ប្រព័ន្ធនឹងមិនអនុញ្ញាតឱ្យអ្នកចុះឈ្មោះលើសពី ១ ដង ទេ។


សម្រាប់ព័ត៌មានបន្ថែម

☎️ លេខទូរស័ព្ទ៖ ១២៦៤

📌 បណ្ដាញសង្គមថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖

🌐Facebook

🌐Telegram

🌐Website

🌐TikTok

🌐YouTube

Download App:

📱 📱 https://qr-ie.debc.gov.kh

1250.341 SRY$0.00
Laughing Doll

Comments