Serey is utilizing Blockchain technology

ចង់ហាមទំនិញប្រទេសថៃ? មិនស្រួលដូច

ចង់ហាមទំនិញប្រទេសថៃ? មិនស្រួលដូច


និយាយទេ! កម្ពុជា បានភ្ជាប់ខ្សែច្បាប់ពាណិជ្ជកម្មពិភពលោករួចហើយ!


អភិបាលខេត្តស្ទឹងត្រែង÷ ពេលខ្លះមនុស្សជាច្រើនគិតថា បើមិនចូលចិត្តទំនិញបរទេស គ្រាន់តែបិទច្រក ឬហាមឃាត់ការនាំចូលគឺចប់ តែការពិត មិនមែនរដ្ឋចង់ធ្វើអ្វីក៏បាននោះទេ កម្ពុជា ជាសមាជិកនៃ World Trade Organization ដូច្នេះត្រូវគោរពច្បាប់ “ពាណិជ្ជកម្មសេរី” ដែលមិនអនុញ្ញាតឱ្យរើសអើង ឬហាមឃាត់ទំនិញពីប្រទេសសមាជិកតាមអារម្មណ៍ឡើយ។


ការហូរចូលទំនិញតាមព្រំដែន មិនអាចបិទទាំងស្រុងបានទេ បើទំនិញនោះគោរពស្តង់ដារ និងបង់ពន្ធត្រឹមត្រូវ នេះជាកាតព្វកិច្ចអន្តរជាតិ មិនមែនជាចំណង់ចំណូលចិត្តនយោបាយក្នុងស្រុកឡើយ។


អ្វីដែលអាចធ្វើបានពិតប្រាកដ គឺស្ថិតនៅលើដៃអ្នកប្រើប្រាស់ ប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើស—គាំទ្រផលិតផលក្នុងស្រុក ឬជ្រើសទំនិញបរទេស ទីផ្សារមិនស្តាប់សម្លេងនយោបាយទេ ប៉ុន្តែស្តាប់សម្លេងអ្នកទិញ បើប្រជាជនឈប់គាំទ្រ ដំណើរការទីផ្សារក៏គ្មានលទ្ធផល។


រាយការណ៍ដោយ: Thou Sovan Daravuth


#WTO #ពាណិជ្ជកម្មសេរី #សេដ្ឋកិច្ចកម្ពុជា #ទំនិញនាំចូល #សិទ្ធិអ្នកប្រើប្រាស់ #cczmediakh

208.185 SRY$0.00
Laughing Doll

Comments