អានហេីយយំដោយមិនដឹងខ្លួន😩😭🙏 តាំងគីម ឡេង ចេញសារផ្តាំផ្ញេីរ បេីគាត់ស្លាប់ទៅ ក្រោយថៃប្រកាសធ្វេីសង្គ្រាមលេីកទី៣ជាមួយកម្ពុជា និងលុប MOU ចោលបាត់ “បណ្តាំចុងក្រោយរបស់ខ្ញុំ សុំបងប្អូនស្រឡាញ់សាមគ្គីបន្តជួយបងប្អូនជួរមុខរហូតកុំមួយឆាវ ប្រសិនបើជាមានសង្គ្រាមជុំទី3 រវាងកម្ពុជា-ថៃម្តងទៀត បើសិនជាខ្ញុំស្លាប់(ពលី)នៅក្នុងសមរភូមិសង្រ្គាម សូមជួយយកសពខ្ញុំទៅផ្ទះរបស់ខ្ញុំ រួចសូមយកទង់ជាតិខ្មែរគ្របពីលើសពរបស់ខ្ញុំ ហើយប្រាប់ ទៅកាន់គ្រួសាររបស់ខ្ញុំថា"ខ្ញុំគ្រាន់តែសម្រាកមួយភ្លែតតែប៉ុណ្ណោះ" ប្រាប់ពុកម៉ែរបស់ខ្ញុំកុំឲ្យគិតពីខ្ញុំទៀតអី ត្រូវគិតពីសុខភាពផង ប្រាប់ប្អូនប្រុសខ្ញុំថា "ខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹងឲ្យខ្លាំងក្លា ដើម្បីជួយអភិវឌ្ឍប្រទេសជាតិ" បន្ទាប់មកប្រាប់ទៅកាន់បងស្រីរបស់ខ្ញុំថា "សូមកុំសំពះសពរបស់ខ្ញុំ ហើយកុំព្រាខ្ញុំមិនចង់ឃើញទឹកនេត្រារបស់គាត់ស្រក់នោះទេ" ហើយសូមប្រាប់មិត្តភក្តិរបស់ខ្ញុំថា "មិត្តអើយ បើមិនឃើញខ្ញុំវិលត្រឡប់ទៅវិញទេ សូមកុំយំ និងសោកស្តាយចំពោះការបាត់បង់ខ្ញុំអី។ ហើយសូមចងចាំថា ខ្ញុំបានបំពេញកាតព្វកិច្ចដើម្បីការពារមាតុភូមិ និងបម្រើជាតិ សាសនា ព្រះមហាក្សត្រ អស់ពីសមត្ថភាពរបស់ខ្ញុំហើយ។ យ៉ាងណាមិញសូមឲ្យពួកឯងរស់នៅជំនួសខ្ញុំឲ្យមានន័យ បន្តក្តីសង្ឃឹម និងថែរក្សាអ្វីដែលយើងស្រឡាញ់ និងត្រូវការពារបន្តដើម្បីកូនចៅរបស់យើង។ សូមកុំបារម្ភអី ខ្ញុំនឹងនៅជាមួយអ្នកជានិច្ច" ចុងក្រោយសូមប្រាប់ទៅ ជនរួមជាតិរបស់ខ្ញុំថា "ត្រូវចេះស្រឡាញ់ ការពារទឹកដី នឹងត្រូវ ធ្វើខ្លួនឲ្យខ្លាំងជាងសត្រូវ...ទើបអាចពារអ្វីដែលយើងចង់ ការពារបាន"អត្ថបទដកស្រង់ចេញពីជីវិតពិតរបស់ទាហាន ការពារព្រំដែនទិសជួរ-ទល់មុខ..😊
0 vote
0 downvote


Comments