លោក ខាន់ ចាន់សុផល បានបង្ហោះសា
រយ៉ាងកំប្លុកកំប្លែងទាក់ទាញចំណាប់ អារម្មណ៍មហាជន ដោយបានរៀបរាប់ពីសកម្មភាពដ៏គួរឱ្យស្រឡាញ់ និង ហួសចិត្តរបស់ «លោកឪ» ដែលត្រូវបាន «អាភាកូន» នាំដើរលេង។ លោកបានលើកឡើងយ៉ាងត្រេកអរថា អាភាកូនបាននាំលោកឪចេញដើរលេង ពេញមុខពេញមាត់។ ប៉ុន្តែអ្វីដែលគួរឱ្យអស់សំណើចនោះ គឺលោកឪមានការ អៀនខ្មាសយ៉ាងខ្លាំង ដោយមិនដឹងថាត្រូវទិញអ្វី ក៏សម្រេចចិត្តឱ្យគេទិញឡេ លាបមុខដើម្បីថែរក្សាសម្រស់ទៅវិញ។
រឿងដែលកាន់តែគួរឱ្យត្រេកអរ និងចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺ លោកឪទើបតែបានឈ្នះរង្វាន់ម៉ូតូមួយគ្រឿងយ៉ាងស្រស់ស្អាត។ ដោយសារ ស្ថានភាពជាក់ស្តែង លោកឪកំពុងតែពឹងពាក់ឱ្យជាងជួយកែច្នៃប្តូរ(ដៃហ្គែរ)ម៉ូតូ មកខាងឆ្វេងវិញ ទើបអាចជិះបានយ៉ាងរលូន។



Comments