Serey is utilizing Blockchain technology

លោក សុខ ម៉ក់ នាយប៉ុស្តិ៍ច្រកព្រំដែន

លោក សុខ ម៉ក់ នាយប៉ុស្តិ៍ច្រកព្រំដែន


កម្ពុជា វៀតណាម «ច្រកសំរោង»

បានបើកដៃឲ្យជនជាតិបរទេស ឆ្លងកាត់ដោយសេរី និងចាត់តាំងឲ្យជនស៊ីវិល អង្គុយចាំប្រមូលលុយ តាមរបៀបពុករលួយ


ច្រកព្រំដែនកម្ពុជា-វៀតណាម «ច្រកសំរោង ហៅសៀងហៃ» ស្ថិតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង កំពុងតែត្រូវបានមេប៉ុស្តិ៍នគរបាលព្រំដែន សំរោងហៅច្រកសៀងហៃ លោក សុខ ម៉ក់ បើកដៃដោយជនជាតិបរទេស ចរាចរណ៍ចេញចូលបាន ដោយអនាធិបតេយ្យ។


យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា៖

លោកសុខ ម៉ក់ មេប៉ុស្តិ៍នគរបាល ព្រំដែនកម្ពុជាវៀតណាម ច្រកសំរោង បានចាត់តាំងឲ្យជនស៊ីវិល អង្គុយឈរចាំប្រមូលលុយពីជនជាតិបរទេស ទាំងអស់នោះ នៅត្រង់ចំណុចប៉ុស្តិ៍ការពារ (កុងត្រូល) ជាប្រចាំថ្ងៃ។


ករណីខាងលើនេះ ក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺ ពីលោក សុខ ម៉ក់ មេប៉ុស្តិ៍នគរបាលព្រំដែន រូបនេះបានទេ ខណៈលេខ 0313166166 របស់លោក សុខ ម៉ក់ សារព័ត៌មានខលចូលមិនព្រមទទួល ថែមទាំងដាក់ប្រព័ន្ធជាប់រវល់។


ករណីនេះសាធារណៈមតិ បានចាត់ទុកថា មន្ត្រី ស័ក្តិ៥

ការពារច្រកព្រំដែន កម្ពុជាវៀតណាម រូបនេះ កំពុងតែប្រព្រឹត្តអំពើពុករលួយ

តាមរយៈការចាត់តាំងឱ្យក្រុមស៊ីវិល ដែលជាដៃជើងរបស់ខ្លួន ឈរចាំប្រមូលលុយ! និងស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ចាត់មន្ត្រីជំនាញ

ចុះស្រាវជ្រាវនិងចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា៕


អត្ថបទ៖ ម្ចាស់ជំរុំ អក្សរ ន៚

0.000 SRY$0.00
Laughing Doll

Comments