ក្រោយរងមតិរិះគន់យ៉ាងខ្លាំង លោក មាស សារ៉ា បានចេញវីដេអូសុំទោសជាសាធារណៈ ពាក់ព័ន្ធនឹងវីដេអូដែលបានបង្ហោះនៅតំបន់វេងស្រេងកាលពីយប់មិញ ដែលមានការលេងសើចលើសលួស ប៉ះពាល់ដល់សិទ្ធឯកជនភាពរបស់អ្នកដទៃ។
ក្នុងការបកស្រាយ លោកបានបញ្ជាក់ថា វីដេអូនោះគ្រាន់តែថតលេងសើចផ្ទាល់ខ្លួន មិនមែនជាការចុះយកព័ត៌មានឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ លោកទទួលស្គាល់កំហុស និងបានលុបវីដេអូនោះភ្លាមៗ។ ទោះជាយ៉ាងនេះក្តី វីដេអូបានត្រូវគេយកទៅចែករំលែកបន្តរួចហើយ។
ជាចុងក្រោយ លោក មាស សារ៉ា បានសុំអភ័យទោសពីសាធារណៈជន និងសន្យានឹងកែតម្រូវខ្លួន ព្យាយាមបង្កើតមាតិកាដែលមានប្រយោជន៍ និងវិជ្ជមានសម្រាប់សង្គម។
#មាសសារ៉ា #សុំទោសសាធារណៈ #វេងស្រេង #សិទ្ធឯកជនភាព #ព័ត៌មានសង្គម #CambodiaNews #RespectPrivacy



Comments