ទុក្ខសោកពិតជាធំធេង ប៉ុន្តែក្រពះ និង
សេដ្ឋកិច្ចគ្រួសារក៏មិនអាចរង់ចាំបានដែរ។ បន្ទាប់ពីឆ្លងកាត់ការបាត់បង់អស់រយៈពេល 8 ថ្ងៃនេះ គ្រូតូច និងក្រុមការងារយើងសម្រេចចិត្តត្រឡប់មកកាន់ទីលានថតវិញហើយ។ ក្នុងនាមជាអ្នកផលិតមាតិកា ពួកយើងមិនត្រឹមតែផ្តល់ស្នាមញញឹមដល់អ្នកមើលប៉ុណ្ណោះទេ តែវាក៏ជាមុខរបរចិញ្ចឹមជីវិតតែមួយគត់សម្រាប់គ្រួសារ និងសមាជិកក្នុងក្រុមផងដែរ។ ពួកយើងមិនចង់ឱ្យភាពក្រៀមក្រំប៉ះពាល់ដល់ការងារយូរពេកនោះទេ ដូច្នេះសូមបន្តផ្តល់កម្លាំងចិត្ត និងគាំទ្រស្នាដៃពួកយើងបន្តទៀតណា៎! 🥹 សង្ឃឹមបងប្អូនទាំងអស់គ្នានឹងយប់យល់🙏🤍



Comments