Serey is utilizing Blockchain technology

អ្នកចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

😲 អ្នកចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ


មានដឹងអត់ អ្វីទៅជាសំណើបញ្ជូនត្រឡប់❓


✔️ សំណើបញ្ជូនត្រឡប់ នៅពេលចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានន័យថា សំណើរបស់អ្នកមិនទាន់ត្រូវបានបដិសេធចោលទាំងស្រុងនោះទេ ប៉ុន្តែត្រូវបានផ្ញើត្រឡប់មកឱ្យអ្នកវិញ ដើម្បីឱ្យអ្នកកែតម្រូវ ឬបំពេញបន្ថែមព័ត៌មានដែលខ្វះខាត។


👉 វាខុសពី "សំណើបដិសេធ" (ដែលជាការច្រានចោលឈប់ឱ្យធ្វើបន្ត)។ សំណើបញ្ជូនត្រឡប់ គឺជាឱកាសដែលគេឱ្យអ្នកកែតម្រូវដើម្បីឱ្យការចុះឈ្មោះទទួលបានជោគជ័យ។


1️⃣. មូលហេតុដែលនាំឱ្យមាន "សំណើបញ្ជូនត្រឡប់"


ករណីចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចត្រូវបានបញ្ជូនត្រឡប់ដោយសារ៖

👉 រូបថតមិនច្បាស់៖ រូបថតដែលថតបញ្ចូលក្នុងប្រព័ន្ធមើលមិនស្គាល់មុខមាត់ច្បាស់ ឬមានសម្លៀកបំពាក់មិនសមរម្យ។

👉 ករណីអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬ ដាច់រហែក៖ អត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវមានសុពលភាពលើស ឬត្រឹមរយៈពេល ៣ខែ។

👉 ខ្វះឯកសារយោង៖ ឧទាហរណ៍ ក្នុងករណីខ្លះ មន្ត្រីត្រូវការឱ្យអ្នកបញ្ជាក់ពីទីតាំងលក់ដូរឱ្យច្បាស់លាស់ជាងមុន។

👉 បញ្ចូលទិន្នន័យខុស៖ ការវាយឈ្មោះ ឬ ថ្ងៃខែឆ្នាំកំណើតខុសពីអត្តសញ្ញាណប័ណ្ណ និងការយល់ច្រឡំទៅលើប្រភេទអាជីវកម្មជាដើម។


2️⃣ . ក្រោយទទួលបាន “សំណើបញ្ចូនត្រឡប់” តើត្រូវធ្វើដូចម្តេច?

👉 ពិនិត្យហេតុផលបញ្ជូនត្រលប់៖ ចូលទៅកាន់កម្មវិធីចុះឈ្មោះ រួចពិនិត្យមើលមតិយោបល់ ឬការណែនាំរបស់មន្ត្រីត្រួតពិនិត្យ ដើម្បីដឹងច្បាស់ថាព័ត៌មាន ឬឯកសារណាមួយដែលមិនត្រឹមត្រូវ ឬខ្វះចន្លោះ។

👉 ការកែតម្រូវ៖ នៅពេលសំណើស្ថិតក្នុងស្ថានភាព "បញ្ជូនត្រឡប់" ប្រព័ន្ធនឹងអនុញ្ញាតឱ្យលោកអ្នកអាចកែតម្រូវអ្វីដែលបានបំពេញពីមុនមកវិញបាន។

👉 ដាក់ស្នើឡើងវិញ៖ បន្ទាប់ពីផ្ទៀងផ្ទាត់ថាព័ត៌មានទាំងអស់ត្រឹមត្រូវហើយ សូមចុចប៊ូតុង "ដាក់ស្នើឡើងវិញ" (Resubmit) ដើម្បីបញ្ជូនសំណើទៅកាន់មន្ត្រីត្រួតពិនិត្យ និងសុំការអនុម័តជាថ្មី។


សម្រាប់ព័ត៌មានបន្ថែម

☎️ លេខទូរស័ព្ទ៖ ១២៦៤

📌 បណ្ដាញសង្គមថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖

🌐Facebook

🌐Telegram

🌐Website

🌐TikTok

🌐YouTube

Download App:

📱


📱 https://qr-ie.debc.gov.kh

340.972 SRY$0.00
Laughing Doll

Comments