ឈ្លោះគ្នាតឹងសសៃក និងចង្អុលមុខអ្នក
កាសែត ពេលយុវជនដែលរបួសធ្ងន់(ភាគីរ៉ឺម៉កលាងម៉ាស៊ីនត្រជាក់)នោះ បានស្លា-ប់ហេីយ...!
បុរសនារីមួយក្រុម នារីជាអ្នកបេីករថយន្ត MAZDA EZ-6 ស្លាកលេខភ្នំពេញ 2CH-2906 ក្នុងល្បឿនលឿន ទៅបុកពីក្រោយម៉ូតូសណ្ដោងរ៉ឺម៉ក និងម៉ូតូហុងដាឌ្រីម ស្លាកលេខភ្នំពេញ 1HB-5683 កំពុងឈប់រងចាំស្តុប បណ្ដាលឲ្យក្រឡាប់រ៉ឺម៉ក សង្កត់អ្នកបេីកបរនិងអ្នករួមដំណេីរ របួសធ្ងន់ទាំង២ ចំណែកអ្នកបេីកម៉ូតូរបួសរលាត់ដៃជេីង ។ ហេតុការណ៍នេះស្ថិតនៅចំណុចស្តុប AEON-3 លេីមហាវិថីសម្ដេចហ៊ុនសែន ហៅកាត់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោងជិត៤ល្ងាច ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ ។
ក្រោយកេីតហេតុអ្នករបួសធ្ងន់ខាងរ៉ឺម៉កទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកមានជ័យ មកដឹកបញ្ជូនទៅមន្ទីរពេទ្យ រីឯភាគីខាងម៉ូតូខាងតំណាងអ្នកបេីកបររថយន្តមកចរចារគ្នាសងសំណង៤០០$ទៅកាន់ខាងម៉ូតូហេីយ នៅសល់ខាងរ៉ឺម៉កមិនទាន់ដោះស្រាយ។ ចំណែកឯមធ្យោបាយទាំងរ៉ឺម៉កនិងរថយន្ត រងចាំនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះវាស់វែងតាមជំនាញ ចំណែកនារីជាអ្នកបេីកបររថយន្តបង្ក ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោក នាំទៅវាស់ផ្លុំអាកុលនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម តែលទ្ធផលតេស្ដ ពុំមានជាតិអាកុលក្នុងខ្លួនទេ ។
ចំណែកឯអ្នកបេីកបររថយន្តមិនទាន់ដឹងថា សមត្ថកិច្ចបន្តនីតិវិធីដល់ណាទេ ព្រោះយប់មិញឃេីញកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅធ្វេីការសាកសួរអ្នកបេីកបរនិងក្រុមគ្រួសារខាងរ៉ឺម៉ក នៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម រហូតដល់ម៉ោងជិត១០យប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ទេីបចាកចេញទៅ ។ ដោយតាមប្រភពភាគីខាងរថយន្តបានចរចារគ្នានិងសងជាថវិកាចំនួន៨ពាន់ដុល្លារទៅកាន់ខាងគ្រួសារខាងរ៉ឺម៉កផងដែរ ។
តែជាអកុសល នៅវេលាថ្ងៃត្រង់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ យុវជនដែលរបួសធ្ង-ន់ដែលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សីនោះ បានស្លា-ន់បា-ត់បង់ជីវិតទៅហេីយ ត្រូវបានក្រុមគ្រួសារចាត់ចែងយកសពទៅធ្វេីបុណ្យនៅស្រុកកំណេីត នៅឯខេត្តក្រចេះ ៕



Comments