Serey is utilizing Blockchain technology

កងទ័ពថៃមិនមែនត្រឹមតែចង់យកដី

✴️🚨 កងទ័ពថៃមិនមែនត្រឹមតែចង់យកដី


យើង ប៉ុន្តែវាចង់យកជីវិតកងទ័ពយើង។ តើបងប្អូនដឹងទេ? ក្នុងសង្គ្រាមជុំទី2 កងទ័ពថៃ វ៉ៃយើងពេលថ្ងៃ ដូចទឹកបាក់ទំនប់ ស្លាប់ប៉ុន្មាន យកបន្ថែមមកប៉ុណ្ណឹង ឡានពេទ្យដឹកកងទ័ពថៃ ដឹកស្ទើរតែមិនទាន់ ចំណែកពេទ្យតាមព្រំដែនពេញទាំងអស់ បញ្ជូនដល់បាំងកកស្ទះពេញពេទ្យ ដល់ពេលយប់ពួកវាជក់ថ្នាំញៀនដាក់បាសបាញ់រំខាន។ ប៉ុន្តែយើងបានភូមិសាស្ត្រ ភ្នំដងរែក ទើបវាពិបាកវាយបំបែក។


ចំណែកបងប្អូនដែលមិនបានដឹងរឿង ឬក៏ដឹងតាមជ្រុងនៃរឿងសង្គ្រាមគិតថាទ័ពថៃចង់បានដី តាមពិតអ្វីដែលទ័ពថៃចង់បានគឺជីវិតកងទ័ពខ្មែរ រហូតពួកវាបាញ់យើងស្លាប់ គឺវាកាត់យកតែឡូហ្គោនិងថតរូប រួចក៏មានបន្លំទិញឡូហ្គោយើងជាច្រើនដើម្បីបញ្ជាក់ថា ពួកវាបានសម្លាប់កងទ័ពខ្មែរយើងបានច្រើនណាស់ ។ ប្រវត្តិសាស្ត្របានបញ្ជាក់ថា ការឈ្លានពានរបស់ទ័ពថៃតែងកំទេចកងទ័ពខ្មែរ ទើបអាចគ្រប់គ្រងទឹកដីខ្មែរបាន ប៉ុន្តែបើមិនអាចសម្លាប់កងទ័ពខ្មែរអស់ទេ ថៃគឺមិនអាចគ្រប់គ្រងទឹកដីខ្មែរបានទេ។ គង់តែពេលណាមួយខ្មែរហ្នឹងវ៉ៃយកត្រឡប់មកវិញ។


ទើបការទិញការ៉ុងខ្មៅធ្វើជាលេណដ្ឋាននិងបានទិញសំណាញ់ការពារដ្រូន ជួយផ្គត់ផ្គង់ទឹកនិងស្បៀង រួចបន្ថែមកម្លាំងបន្ថែម ដើម្បីត្រៀមទុកគឺជារឿងសំខាន់ណាស់។ យុទ្ធសាស្ត្ររបស់ថៃ បើវ៉ៃជុំទី3 មិនខុសពីអ្វីនៃជុំទី 2 ទេ ពួកគេអាចចំណាយទ័ពថៃប៉ុន្មានក៏បាន ឱ្យតែអាចសម្លាប់កងទ័ពខ្មែរម្នាក់។ ឯកងទ័ពខ្មែរដូចជា អន្ទាក់ ចាំស្ទាក់បាញ់ ស្ទាក់ផ្លោងនិងរង់ចាំស្ទាក់ព័ទ្ធ រួចក៏កំណត់ទៅលើតំបន់យុទ្ធសាស្រ្ត ច្បាស់លើចារកម្ម និងរង់ចាំបទបញ្ជា។ បានជាយើងអាចទប់ទល់ជាប់ រយៈពេល 21 ថ្ងៃ។


ចុះសព្ចថ្ងៃឱ្យថៃធ្វើអ្វ���ព្រហើនតាមចិត្តមែនទេ? ចម្លើយគឺអត់ទេ ពួកគេកំពុងបានគ្រប់គ្រងខុសច្បាប់នៅលើទឹកដីខ្មែរ។ រួចបានកំទេចតាំងទាំងអស់នោះ នៅក្នុងសង្គ្រាម បានខូចខាតស្ទើរតែទាំងស្រុង តាមរយៈទម្លាក់គ្រាប់ និងបាញ់ប្លោកគ្រាប់ ចូលមកពីចម្ងាយ។ មធ្យោបាយដែលគេ កំពុងកំទេចសព្វថ្ងៃនេះ គឺការកំទេចពីលើអ្វីដែលខ្ទេចស្រាប់ ដើម្បីបំបិទវត្ថុតាង ដែលពួកគេបំផ្លាញ់ និងជីកប្រឡាយ រាយបន្លាលួស រៀបធ្វើត្រង់សេ .ល. ។ ដើម្បីទុកការពារបើសិនជាមាននៃជុំទី3។ ចុះហេតុអ្វីខ្មែរមិនធ្វើអ្វីដើម្បីទប់ទល់? ខ្ញុំមិនដឹងថាត្រូវតែពន្យល់យ៉ាងម៉េចព្រោះទីតាំងខ្ទេចស្រាប់ និងគ្រប់គ្រងខុសច្បាប់ រួចក៏ឯកភាពលើបទឈប់បាញ់ បន្តដោះស្រាយតាម JBC និងមានអ្នកសង្កេតការ AOT តាមដានជាសាក្សីនិងប្រមូលវត្ថុតាងទៅ UN។ ហើយក៏បានប្ដឹងទៅកាន់ ICJ & ICC ផងដែរ។ ប៉ុន្តែបើសិនមិនជឿទេចុះអ្នកនៅក្រៅប្រទេស ក៏បានប្ដឹងដែរ។ ហេតុអ្វីនៅតែមិនទាន់កោះហៅ? រឿងមួយហ្នឹង គឺវាបែបហ្នឹង តុលាការអន្តរជាតិ ប្រើពេលវេលាយូរ។ ចុះបើទុកយូរទៅ សៀមគ្រប់គ្រង យកដីខ្មែរ? តើយកដីខ្មែរបានដោយរបៀបណា? សន្ធិសញ្ញា បារាំង-សៀម ឆ្នាំ 1904-1907 សៀមគឺជាអ្នកហត្ថលេខា ការទទួលស្គាល់ផែនទី កម្ពុជា-សៀម ។ ប៉ុន្តែសៀមកំពុងគ្រប់គ្រង? បានប្រាប់ហើយថា គឺគ្រប់គ្រងខុសច្បាប់។ ត្រូវតែដោះស្រាយតាមច្បាប់អន្តរជាតិនិង JBC។ ចុះបើសៀមមិនព្រមឱ្យវិញ? សៀមគឺមិនហ៊ានជាមួយតុលាការអន្តរជាតិទេ រួចក៏ធ្លាប់ចាញ់ក្ដីនិងប្រគល់ប្រាសាទព្រះវិហារមកខ្មែរវិញផងដែរ។ រួចហើយJBC សៀមក៏មិនអាចពន្យារពេលបានទៀតទេ ព្រោះគេបានសន្យាថា នៅក្រោយពេលគេបោះឆ្នោតរួច និងរៀបគណៈរដ្ឋមន្ត្រីរួច ឥឡូវគឺបានរួចរាល់ហើយ។ ដូច្នេះហើយបើយោងតាមច្បាប់អន្តរជាតិគឺសៀមត្រូវតែប្រគល់ខ្មែរវិញ បើយោងទៅតាម JBC គឺត្រូវតែបោះបង្គោលព្រំដែន។ ចុះបើសៀម វ៉ៃជុំទី 3 ? ដូចខ្ញុំនិយាយពីដំបូងអញ្ចឹង គឺមានតែប៉ុណ្ណឹង ត្រូវដឹងថាការពារជីវិតកងទ័ពជារឿងសំខាន់ជាងអ្វីៗ។ ទើបខ្ញុំសុំឱ្យបងប្អូនយើងចូលរួមនៅអ្វីៗដែលយើងអាចជួយបាន ដើម្បីចូលរួមការពារជាតិរបស់យើង ។


ខ្ញុំសូមបញ្ចប់សំណេរសង្ខេបបែបខ្លីដើម្បីឲ្យបងប្អូនស្វែងយល់ត្រឹមតែប៉ុណ្ណឹងចុះ។ បើមានចន្លោះ ឬខ្វះខាតត្រង់ចំណុចណា? ខ្ញុំសុំការអធ្យាស្រ័យទុកជាមុន។ ខ្ញុំសូមគោរពអរគុណ បងប្អូន ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតដល់ចប់ នៅចុងបញ្ចប់សូមបងប្អូនត្រូវតែបន្តជឿជាក់លើរាជរដ្ឋាភិបាលយើង ដើម្បីការពារជាតិយើង៕ ចប់.


រូបភាពឯកសារ÷ ការទប់ទល់កងទ័ពថៃមិនឱ្យរៀបបន្លារលួស


✴️ ប្រភពអត្ថបទពី÷ Hok Nave

253.031 SRY$0.00
Laughing Doll

Comments