ណាតូត្រៀមប្រកាសពង្រឹងសាមគ្គីភាពឡើងវិញ ក្នុងកិច្ចប្រជុំកំពូលនៅប្រទេសតួកគី

N
news4kh
ថ្នាក់ដឹកនាំនៃបណ្តារដ្ឋសមាជិកអង្គការណាតូ (NATO) រួមទាំងលោក ដូណាល់ ត្រាំ ផងដែរនោះ នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងការការពារបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន ស្របតាមមាត្រា ៥ នៃសន្ធិសញ្ញាដែលចែងពីការការពាររួម។ ការប្តេជ្ញាចិត្តនេះ នឹងត្រូវប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលនឹងរៀបចំឡើងនៅទីក្រុងអង់ការ៉ា ប្រទេសតួកគី នាសប្តាហ៍ក្រោយ។ យោងតាមខ្លឹមសារនៃសេចក្តីព្រាងសេចក្តីថ្លែងការណ៍ដែលត្រូវបានអនុម័តដោយសមាជិកទាំងអស់ និងបានធ្លាក់ដល់ដៃអ្នកសារព័ត៌មាន បានឱ្យដឹងថា សម្ព័ន្ធភាពយោធាមួយនេះមានបំណងបង្ហាញពីភាពស្អិតរមួតឡើងវិញ បន្ទាប់ពីមានភាពរកាំរកូសមួយចំនួននាពេលកន្លងមក។ ជាមួយគ្នានេះ បណ្តាប្រទេសសមាជិកណាតូ ក៏បានសន្យាផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់រហូតដល់ ៧០ ពាន់លានអឺរ៉ូ (ប្រហែល ៨០ ពាន់លានដុល្លារអាមេរិក) សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០២៦ ផងដែរ។
NATO member state leaders, including Donald Trump, are set to reaffirm their commitment to strengthening the alliance and protecting member nations under Article 5 of the North Atlantic Treaty. This renewed commitment to collective defense is expected to be announced during the NATO summit scheduled to take place in Ankara, Turkey, next week. According to a draft statement approved by all member states and obtained by reporters, the alliance aims to demonstrate a unified front following a period of internal friction. Beyond reaffirming solidarity, NATO members have also pledged a substantial military aid package for Ukraine, totaling 70 billion euros (approximately $80 billion), slated for the year 2026. This move signals a continued long-term support strategy for Ukraine's defense capabilities.
86.173 SRY
Khmer Dispatch
Write your comment...

Comments