នគរបាលក្រុងស្វាយរៀងបញ្ជូនក្មេងទំនើង ៤នាក់ ទៅតុលាការក្រោយប្រដាប់ដោយដាវនិងកាំបិតតាមផ្លូវ

N
news4kh
កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៤នាក់ និងដកហូតបានម៉ូតូ ២គ្រឿង រួមជាមួយអាវុធមុតស្រួចមួយចំនួន បន្ទាប់ពីពួកគេបានជិះម៉ូតូដេញតាមរកគូជម្លោះដើម្បីបង្កហិង្សា។ ការបង្ក្រាបនេះបានធ្វើឡើងក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមក្មេងទំនើងកំពុងកាន់ដាវ និងកាំបិតបង្កការអុកឡុកក្នុងក្រុង។ បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
Svay Rieng City police have arrested four young gang members and seized two motorcycles along with several sharp weapons after they were spotted roaming the streets looking for a confrontation. The crackdown occurred following reports from concerned residents who witnessed the group armed with knives and swords, causing public disorder. According to local authorities, the four suspects have been processed and sent to the Svay Rieng Provincial Court to face legal action for their activities.
494.669 SRY
Khmer Dispatch

Comments