តើលោកស្រី អ៊ុងសាន ស៊ូជី នៅឯណា? ភាពអាថ៌កំបាំងនៃការផ្ទេរចេញពីពន្ធនាគារ

N
news4kh
អស់រយៈពេល ២ខែហើយ ដែលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសផ្ទេរលោកស្រី អ៊ុងសាន ស៊ូជី ចេញពីពន្ធនាគារទៅដាក់ឃុំក្នុងគេហដ្ឋានវិញ។ ប៉ុន្តែរហូតមកដល់ពេលនេះ ទាំងក្រុមគ្រួសារ និងមនុស្សស្និទ្ធស្នាលនឹងលោកស្រី នៅតែមិនទាន់ដឹងថា តើក្រុមយោធាបានយកលោកស្រីទៅលាក់ទុកនៅទីណានោះទេ។ សូម្បីតែលោក គីម អារីស ដែលជាកូនប្រុសបង្កើត ក៏បានបញ្ជាក់ថា លោកមិនទទួលបានដំណឹងអ្វីពីម្ដាយសោះ ហើយថែមទាំងមិនដឹងថា លោកស្រីនៅមានជីវិតរស់នៅឡើយឬយ៉ាងណា។ បញ្ហានេះបានបង្កើតជាមន្ទិលសង្ស័យថា តើការប្រកាសផ្ទេរនេះជាការពិត ឬគ្រាន់តែជាល្បែងនយោបាយដើម្បីបោកបញ្ឆោតសហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយសម្ពាធ និងស្វែងរកការយោគយល់តែប៉ុណ្ណោះ? បច្ចុប្បន្ន ទីតាំងឃុំខ្លួនពិតប្រាកដរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅតែជាអាថ៌កំបាំងដែលរបបសឹកលាក់បាំងយ៉ាងជិតដិត។
It has been two months since the Myanmar military government, led by Min Aung Hlaing, announced the transfer of Aung San Suu Kyi from prison to house arrest. However, to this day, neither her family nor her close associates know where the Nobel Peace Prize laureate is being held. Her son, Kim Aris, has stated that he has received no news regarding his mother and is uncertain if she is even still alive. This situation has raised serious questions about whether the military's move was a genuine transfer or a strategic deception aimed at easing international pressure and gaining legitimacy. As her whereabouts remain a closely guarded secret, the world continues to watch with concern over the fate of the former leader.
498.586 SRY
Khmer Dispatch
Write your comment...

Comments