ប្រជាជនស្វ៊ីសបោះឆ្នោតបដិសេធគម្រោងកំណត់ចំនួនប្រជាជនត្រឹម ១០លាននាក់

N
news4kh
ប្រជាពលរដ្ឋស្វ៊ីសបានបោះឆ្នោតក្នុងប្រជាមតិមួយ ដើម្បីបដិសេធលើគម្រោងកំណត់ចំនួនប្រជាជនឱ្យនៅត្រឹមតែ ១០លាននាក់ នាឆ្នាំ២០៥០។ យោងតាមសារព័ត៌មានស្វ៊ីសដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា លទ្ធផលនៃសំឡេងឆ្នោតភាគច្រើនបានបង្ហាញពីការមិនគាំទ្រចំពោះវិធានការនេះ ដែលធ្វើឱ្យរដ្ឋាភិបាលស្វ៊ីសមានភាពធូរស្រាលក្នុងចិត្តជាខ្លាំង។ កន្លងមក រដ្ឋាភិបាលបានសម្តែងការព្រួយបារម្ភថា ការកំណត់ចំនួនប្រជាជនអាចនឹងបង្កជាផលវិបាកដល់កង្វះកម្លាំងពលកម្មក្នុងទីផ្សារការងារ និងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសស្វ៊ីស ជាមួយនឹងសហភាពអឺរ៉ុបផងដែរ។
Swiss voters have rejected a proposal to cap the nation's population at 10 million by the year 2050. According to Swiss media reports on Monday, June 15, a majority of voters turned down the initiative, providing a sense of relief to the government. Officials had previously expressed concerns that such a population limit could severely impact the domestic labor market and strain diplomatic and economic relations with the European Union.
1283.982 SRY
Khmer Dispatch

Comments