
នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដានេះ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក ម៉ូតាបា ខាមេណី (Mojtaba Khamenei) បានប្រកាសយ៉ាងច្បាស់ថា ការសងសឹកចំពោះមរណភាពរបស់ឪពុកលោក គឺអតីតមេដឹកនាំអាយ៉ាតូឡា អាលី ខាមេណី ដែលបានបាត់បង់ជីវិតដោយសារការបាញ់ប្រហាររបស់អាមេរិក និងអ៊ីស្រាអែល គឺជាកិច្ចការដែលមិនអាចខ្វះបាន។ ការប្តេជ្ញាចិត្តសងសឹកនេះ បានធ្វើឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ៗថា នឹងកម្ទេចប្រទេសអ៊ីរ៉ង់ឱ្យខ្ទេចខ្ទីទាំងស្រុង ប្រសិនបើមានការប៉ុនប៉ងណាមួយដើម្បីធ្វើឃាតរូបលោក។ ភាពតានតឹងនេះបានធ្វើឱ្យស្ថានភាពរវាងប្រទេសទាំងពីរកាន់តែឡើងកម្ដៅខ្លាំងក្នុងសង្គ្រាមតំបន់។
On Saturday, July 11, Iran's Supreme Leader Mojtaba Khamenei declared that retaliation for the death of his father, the former Ayatollah Ali Khamenei, is inevitable. The late leader reportedly died in a joint U.S. and Israeli missile strike during the initial stages of the conflict in Iran. This firm stance on vengeance comes as U.S. President Donald Trump issued a severe warning, threatening the total destruction of Iran if any attempt is made on his life. The escalation marks a significant peak in the ongoing tensions between the two nations.
