យុវសិស្សវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្វែងយល់ពីតម្លៃសិល្បៈ និងការអភិរក្សប្រាសាទបុរាណ

N
news4kh
សៀមរាប៖ យុវសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង បានចូលរួមក្នុងសកម្មភាពសិក្សាស្វែងយល់ដោយផ្ទាល់អំពីតម្លៃនៃរចនាបថសិល្បៈ និងកិច្ចការអភិរក្សប្រាសាទបុរាណ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ និងបណ្តុះមនសិការដល់យុវជនជំនាន់ក្រោយឱ្យស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិ។ ក្នុងអំឡុងពេលទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សបានស្តាប់ការបង្ហាញពីមន្ត្រីជំនាញអំពីបច្ចេកទេសសាងសង់ ប្រវត្តិសាស្ត្រនៃរចនាបថនីមួយៗ និងសារៈសំខាន់នៃកិច្ចការជួសជុលដើម្បីថែរក្សាសំណង់បុរាណឱ្យបានគង់វង្សយូរអង្វែង។
SIEM REAP – On July 7, 2026, students from Hun Sen Prasat Bakong High School participated in an educational field study to explore the artistic values and conservation efforts of Cambodia's ancient temples. This initiative aims to foster historical awareness and encourage the younger generation to take pride in and protect their national cultural heritage. During the visit, the students received detailed explanations from heritage experts regarding the history, architectural styles, and the technical challenges of preserving these ancient sandstone structures for future generations.
2513.698 SRY
Khmer Dispatch
Write your comment...

Comments