
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានចេញមុខបដិសេធចំពោះព័ត៌មានចចាមអារ៉ាមដែលថា បុគ្គលឈ្មោះ សាម ម៉ីជូ ត្រូវបានដោះលែង ដោយបញ្ជាក់ថាបុគ្គលរូបនេះកំពុងបន្តជាប់ឃុំក្នុងពន្ធនាគារនៅឡើយ។
លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ដើម្បីឆ្លើយតបនឹងមតិមួយចំនួនដែលលើកឡើងថា បុគ្គលឈ្មោះ សាម ម៉ីជូ «ចូលតាមទ្វារមុខ ចេញតាមទ្វាក្រោយ» ដែលជាន័យប្រៀបធៀបទៅនឹងការដោះលែងដោយសម្ងាត់។ លោកបានសង្កត់ធ្ងន់ថា ការលើកឡើងទាំងនោះមិនមែនជាការិតពិតឡើយ។
អ្នកនាំពាក្យរូបនេះបានអះអាងថា បច្ចុប្បន្នបុគ្គលឈ្មោះ សាម ម៉ីជូ កំពុងស្ថិតក្នុងពន្ធនាគារត្រឹមត្រូវតាមនីតិវិធីច្បាប់ ហើយការអនុវត្តច្បាប់ចំពោះបុគ្គលរូបនេះនៅតែបន្តធ្វើឡើងយ៉ាងម៉ឺងម៉ាត់បំផុត។
PHNOM PENH — The spokesperson for the General Department of Prisons has officially denied rumors regarding the release of an individual named Sam Meichu, confirming that the person remains in custody.
Mr. Khieng Sonadin, spokesperson for the General Department of Prisons, issued a clarification to address public speculation suggesting that Sam Meichu had been released through unofficial means. These rumors claimed that the individual "entered through the front door and exited through the back door," implying a secret or irregular release from prison.
The spokesperson emphasized that Sam Meichu is currently being held in prison in accordance with legal procedures. He dismissed the allegations of a secret release as baseless, reassuring the public that the law is being strictly followed in this case.
