
ភ្នំពេញ៖ អ្នកជំនាញ និងមន្ត្រីព្រំដែនកម្ពុជាបានបង្ហាញភស្តុតាងបច្ចេកទេស និងច្បាប់យ៉ាងច្បាស់ថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងដោយផ្អែកលើផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) នៃការបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះបារាំង-សៀម នាដើមសតវត្សរ៍ទី២០។ តាមរយៈភស្តុតាងទាំងនេះ ខ្សែព្រំដែនត្រូវបានកំណត់យ៉ាងច្បាស់លាស់ថា ស្ថិតនៅផ្នែកម្ខាងទៀតនៃប្រាសាទ ដែលមានន័យថាប្រាសាទបុរាណមួយនេះស្ថិតក្នុងអធិបតេយ្យភាពរបស់កម្ពុជា។ ការបង្ហាញភស្តុតាងជាថ្មីនេះ គឺដើម្បីបញ្ជាក់ពីការពិតជាប្រវត្តិសាស្ត្រ និងដើម្បីការពារបូរណភាពទឹកដីរបស់ជាតិឱ្យបានរឹងមាំ។
PHNOM PENH: Technical experts and border officials have released comprehensive evidence confirming that Ta Moan Thom Temple is located entirely within Cambodian territory. This confirmation is based on legal and historical documentation, specifically the internationally recognized 1/200,000 scale map and the boundary protocols (PV) established by the Franco-Siamese Border Commission in the early 20th century. The evidence demonstrates that the demarcated border line clearly places the ancient temple site under Cambodian sovereignty. Officials emphasized that these historical records serve as a definitive legal basis for protecting the nation's territorial integrity and clarifying the ownership of the heritage site along the border.
