
នៅរសៀលថ្ងៃទី១៥ ខែមិថុនា ក្រុមការងាររដ្ឋបាលសង្កាត់អណ្ដូងខ្មែរ ដឹកនាំដោយលោក គង់ សុផុន ចៅសង្កាត់អណ្ដូងខ្មែរ បានចុះត្រួតពិនិត្យតាមបណ្ដាហាងទំនិញ ម៉ាត និងតូបលក់ដូរនានាក្នុងមូលដ្ឋានក្រុងកំពត ដើម្បីស្វែងរកទំនិញហាមឃាត់ ទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងធានាថារាល់ទំនិញដែលដាក់លក់នៅលើទីផ្សារគឺស្របតាមច្បាប់ និងស្តង់ដារបច្ចេកទេស។ ក្នុងឱកាសនោះ អាជ្ញាធរក៏បានណែនាំដល់អាជីវករឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យទំនិញមុននឹងទទួលមកលក់ ដើម្បីចៀសវាងការប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
On the afternoon of June 15, the administrative team of Andoung Khmer Sangkat, led by Sangkat Chief Kong Sophon, conducted an inspection of various convenience stores, marts, and stalls in Kampot City. The operation focused on identifying and seizing prohibited goods, expired items, and products that do not meet quality standards. This initiative aims to safeguard public health and ensure that all goods sold in the local market comply with government regulations. During the inspection, authorities also advised vendors to carefully check their stock before selling to customers to prevent potential health risks.

Comments