
ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋ ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ១,៥ លាននាក់។ ការលើកកម្ពស់ជំនាញនេះ គឺជាយុទ្ធសាស្ត្រគន្លឹះដើម្បីលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចជាតិ។
ទោះជាយ៉ាងនេះក្តី របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក (World Bank) បានបង្ហាញថា កម្ពុជានៅតែប្រឈមនឹងកង្វះខាតកម្លាំងពលកម្មដែលមានជំនាញខ្ពស់ និងសមត្ថភាពប្រកួតប្រជែង។ ជំនាញបច្ចេកទេសកម្រិតខ្ពស់ គឺជាកត្តាចាំបាច់បំផុតដើម្បីរុញច្រានកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដូច្នេះ ការពង្រឹងគុណភាពកម្លាំងពលកម្ម មិនត្រឹមតែជាការជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពផងដែរ។
During the National Technical and Vocational Education and Training (TVET) Day on June 15, Prime Minister Hun Manet highlighted the government’s commitment to upskilling the domestic workforce. A key initiative involves providing vocational training to approximately 1.5 million youth from poor and vulnerable households, aiming to equip them with essential job market skills.
Despite these efforts, a recent report from the World Bank indicates that Cambodia continues to face a shortage of highly skilled and competitive labor. The report emphasizes that high-level technical skills are crucial for the country to transition into a high-income economy by 2050. Consequently, enhancing the quality of the workforce is seen as a mandatory step to drive robust economic growth and ensure long-term poverty reduction across the nation.

Comments