លោក គីម ជុងអ៊ុន ប្តេជ្ញាពង្រឹងសមត្ថភាពនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងហានិភ័យសង្រ្គាម

N
news4kh
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសប្តេជ្ញាចិត្តក្នុងការពង្រឹង និងពន្លឿនសមត្ថភាពការពារជាតិ ក៏ដូចជាកម្លាំងយោធារបស់ប្រទេសឱ្យកាន់តែរឹងមាំបន្ថែមទៀត ដោយផ្តោតសំខាន់លើបច្ចេកវិទ្យានុយក្លេអ៊ែរ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមការ៉េ (KCNA) លោក គីម បានលើកឡើងថា ការបង្កើនសមត្ថភាពនេះគឺចាំបាច់បំផុត ដោយសារតែសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងធ្វើទំនើបកម្មយោធារបស់ពួកគេ ដែលអាចរុញច្រានឧបទ្វីបកូរ៉េឱ្យធ្លាក់ចូលទៅក្នុងហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ។ ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងសុន្ទរកថាបិទបញ្ចប់កិច្ចប្រជុំរយៈពេល ៣ ថ្ងៃរបស់គណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាច ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសន្តិសុខដែលកំពុងមានភាពតានតឹងខ្លាំង។
North Korean leader Kim Jong Un has pledged to significantly strengthen and accelerate the country's national defense capabilities, with a primary focus on nuclear technology. According to a report by the state news agency KCNA, Kim emphasized the need for a more robust military posture to counter what he perceives as growing threats. He noted that the ongoing military modernization efforts by South Korea and the United States are pushing the Korean Peninsula closer to the risk of nuclear war. These remarks were delivered during his closing speech at a three-day plenary meeting of the ruling Workers' Party, signaling a continued commitment to advancing the North's military power amidst regional tensions.
70.825 SRY
Khmer Dispatch

Comments