
ក្រុមឧទ្ទាមហ៊ូទីនៅក្នុងប្រទេសយេម៉ែន ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានប្រកាសបិទផ្លូវទឹករបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីរារាំងការនាំចេញប្រេងឆៅទៅកាន់ទីផ្សារពិភពលោក។ សកម្មភាពនេះបានធ្វើឱ្យភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិកកាន់តែរីកធំឡើង និងជាការបើកសមរភូមិថ្មីដែលគំរាមកំហែងយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ថាមពលសកល រួមមានប្រេង និងហ្គាស។ ទោះបីជាមានការប៉ុនប៉ងដោះស្រាយតាមផ្លូវការទូតរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោននាពេលកន្លងមកក៏ដោយ ក៏ក្រុមហ៊ូទីនៅតែបន្តបង្ហាញអរិភាព បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បានបរាជ័យកាលពីខែមិថុនា។ ការបិទខ្ទប់នេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តលោកខាងលិច។
The Houthi rebels in Yemen, closely allied with Iran, have announced a maritime blockade against Saudi Arabia, aiming to halt the export of crude oil to global markets. This escalation marks a significant expansion of the proxy conflict involving Iran and the United States, opening a new front that directly threatens global energy security, specifically oil and gas supplies. The declaration comes despite previous diplomatic efforts between Tehran and Washington to find a peaceful resolution. Hostilities have surged following the failure of a ceasefire agreement in June. This blockade is perceived as a strategic move to disrupt international trade and exert economic pressure on Saudi Arabia and its Western allies.
