បង្ក្រាបរថយន្តដឹកត្រីប្រា ១៨តោន នាំចូលពីឡាវខុសច្បាប់ នៅខេត្តព្រះវិហារ

N
news4kh
កម្លាំងចម្រុះក្នុងខេត្តព្រះវិហារ បានចុះបង្ក្រាបរថយន្តដឹកត្រីប្រាដែលនាំចូលពីប្រទេសឡាវដោយខុសច្បាប់ សរុបចំនួន ១៨តោន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចភូមិរំចេក ឃុំរមណីយ ស្រុក រវៀង។ នៅពេលដែលសមត្ថកិច្ចចុះទៅដល់ទីតាំង អ្នកបើកបររថយន្តបានឆ្លៀតឱកាសរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត និងត្រីជាច្រើនតោន។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានរក្សាទុកដើម្បីបន្តនីតិវិធីច្បាប់ និងស្វែងរកម្ចាស់មកដោះស្រាយតាមបទប្បញ្ញត្តិស្តីពីការនាំចូលផលនេសាទ។
Preah Vihear provincial authorities have seized 18 tons of catfish illegally imported from Laos. The crackdown took place in Rumchek Village, Romony Commune, Rovieng District, on July 27, 2026. Upon the intervention of the joint task force, the driver managed to escape, leaving the truck and the illegal cargo behind. The seized fish and the vehicle are currently being held as evidence for further legal action. Officials are continuing their investigation into this smuggling operation to ensure compliance with fishery import regulations.
2348.735 SRY
Khmer Dispatch
Write your comment...

Comments