
កិច្ចចរចាស្វែងរកសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា បានឈានដល់ចំណុចទាល់ច្រក ដែលកំពុងបង្កក្តីបារម្ភដល់ទីផ្សារសកល និងទីផ្សារគ្រីបតូ (Crypto)។ លោក ដូណាល់ ត្រាំ បានចេញមុខព្រមានយ៉ាងចាស់ដៃថា អាមេរិកនឹងលែងប្រើធម៌ត្រជាក់ទៀតហើយ ព្រមទាំងបានបញ្ជាឲ្យត្រៀមបន្តបិទច្រកសមុទ្រយុទ្ធសាស្ត្រអកមូហ្ស (Hormuz)។ ជាការឆ្លើយតប អ៊ីរ៉ង់បានទាមទារឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ឈប់រាល់សកម្មភាពខុសច្បាប់ និងការទាមទារជ្រុលហួសហេតុ ដោយសង្កត់ធ្ងន់ថា អាមេរិកគ្មានសិទ្ធិមកបង្គាប់បញ្ជារដ្ឋឯករាជ្យរបស់ខ្លួនឡើយ។ ស្របពេលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងពុះកញ្ជ្រោល អ៊ីរ៉ង់បានអះអាងថាខ្លួនអាចបន្តកំដរសង្គ្រាមទល់នឹងអាមេរិក និងអ៊ីស្រាអែលបានយូរតទៅមុខទៀត។ សម្រាប់អ្នកវិនិយោគក្នុងវិស័យ Web3 និងគ្រីបតូ ជម្លោះភូមិសាស្ត្រនយោបាយនេះអាចបង្កជាវិបត្តិម៉ាក្រូសេដ្ឋកិច្ច ការកើនឡើងតម្លៃប្រេង និងជះឥទ្ធិពលដល់ទីផ្សារទ្រព្យសកម្មដែលមានហានិភ័យដូចជា Bitcoin ជាដើម។
Peace negotiations between the United States and Iran aimed at ending the Middle East conflict have hit a massive roadblock, sending ripples of uncertainty across global and crypto markets. Donald Trump has issued a stern warning, declaring an end to Washington's lenient approach and ordering preparations to continue blocking the strategic Strait of Hormuz. In a defiant counter-response, Iran urged the US to halt its illegal activities and excessive demands, emphasizing that Washington has no right to dictate the terms of an independent sovereign nation. As geopolitical tensions boil over, Iran warned it is fully prepared to fuel a prolonged conflict against both the US and Israel. For Web3 and crypto investors, this escalating geopolitical standoff raises serious concerns over macroeconomic stability, potential oil supply shocks, and increased volatility for risk-on assets like Bitcoin.

Comments