ទេសចរបរទេសធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជិត២០ឆ្នាំចុងក្រោយ

N
news4kh
យោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកដល់កម្ពុជាក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ មានចំនួនជាង ១,៣ លាននាក់។ តួលេខនេះបានបង្ហាញពីការធ្លាក់ចុះយ៉ាងគំហុករហូតដល់ ៤៥,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ការធ្លាក់ចុះនេះគឺធ្ងន់ធ្ងរមិនធ្លាប់មានក្នុងរយៈពេលជិត ២០ឆ្នាំចុងក្រោយនេះ។ លោកបានចាត់ទុកថា វិបត្តិនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានរួមចំណែកមួយផ្នែកដល់បញ្ហានេះ។ ក្រៅពីនេះ លោកក៏បានបន្ថែមថា វិបត្តិតម្លៃប្រេងឥន្ធនៈសកល និងអំពើឆបោកតាមប្រព័ន្ធអនឡាញ ក៏ជាមូលហេតុដែលទាញទម្លាក់ចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសកម្ពុជាផងដែរ។
According to statistics released by the Ministry of Tourism, Cambodia received over 1.3 million international tourists in the first four months of this year. This figure represents a dramatic decrease of 45.6% compared to the same period last year. Mr. Ho Vandy, Chairman of the Board of the Cambodia Tourism Association, stated that this decline is the most severe in nearly 20 years. He suggested that the Cambodia-Thailand border conflict was a contributing factor. Additionally, Mr. Ho Vandy cited the global fuel price crisis and online scams as other reasons pulling down the number of foreign tourists visiting Cambodia.
Khmer Dispatch

Comments