អ៊ីរ៉ង់ និងអាមេរិក នៅតែមានមតិផ្ទុយគ្នាខ្លាំង មុនការចរចាសប្តាហ៍ក្រោយ

N
news4kh
តាមសេចក្តីរាយការណ៍ពីប្រទេសប៉ាគីស្ថាន ការចរចារវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងត្រូវបន្តធ្វើឡើងវិញនៅសប្តាហ៍ក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ភាគីទាំងពីរនៅតែបង្ហាញជំហរខុសគ្នាស្រឡះលើបញ្ហាសំខាន់ៗស្ទើរតែគ្រប់ចំណុច រួមមានបញ្ហាច្រកសមុទ្រ Hormuz បញ្ហាប្រាក់ដែលត្រូវបានបង្កក និងសំណុំរឿងនុយក្លេអ៊ែរជាដើម។ ចំពោះបញ្ហាច្រកសមុទ្រ Hormuz អ៊ីរ៉ង់បានបញ្ជាក់ថា ចរាចរណ៍នាវានឹងមិនអាចត្រឡប់ទៅរកស្ថានភាពដូចកាលពីមុនសម័យសង្គ្រាមឡើយ ដោយអ៊ីរ៉ង់គ្រោងនឹងរៀបចំយន្តការថ្មីមួយ ដើម្បីប្រមូលកម្រៃសេវាឆ្លងកាត់ពីនាវាដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ។
Pakistan has reported that negotiations between Iran and the United States are set to resume next week. However, both nations continue to maintain starkly different positions on nearly all key issues, including the opening of the Strait of Hormuz, frozen financial assets, and the nuclear program. Regarding the Strait of Hormuz, Iran has asserted that maritime traffic will not return to its pre-war status. Instead, Tehran plans to implement a mechanism to collect transit fees from vessels passing through the strategic waterway, a move that highlights the ongoing friction between the two powers.
195.136 SRY
Khmer Dispatch

Comments