ជម្លោះរឿងលុយកាក់! ជនជាតិវៀតណាម ២នាក់ បាញ់គ្នាទៅវិញទៅមកស្លាប់ទាំងសងខាងនៅខេត្តស្វាយរៀង

N
news4kh
ខេត្តស្វាយរៀង៖ ករណីហិង្សាបាញ់ប្រហារគ្នាមួយបានកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៧:៣០ នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិចេក ខេត្តស្វាយរៀង។ បុរសជនជាតិវៀតណាមពីរនាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីបានដកកាំភ្លើងខ្លីបាញ់តបតគ្នាទៅវិញទៅមក ដោយសារតែជម្លោះរឿងជំពាក់ប្រាក់។ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មុនពេលកើតហេតុ បុរសទាំងពីរនាក់បានទាស់ទែងពាក្យសម្តីគ្នាយ៉ាងខ្លាំងអំពីរឿងបំណុល។ ជម្លោះបានឈានដល់កម្រិតក្តៅគគុក រហូតដល់ភាគីទាំងសងខាងដកអាវុធខ្លីរៀងៗខ្លួន រួចបាញ់ស្រោចទៅលើគ្នាទៅវិញទៅមក បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមទាំងពីរនាក់ក្នុងបន្ទប់ជួលកើតហេតុនោះតែម្តង។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសព និងស្រាវជ្រាវបន្តជុំវិញករណីឃាតកម្មនេះ ដើម្បីរៀបចំចាត់ចែងតាមនីតិវិធីច្បាប់។
SVAY RIENG: A violent shooting incident broke out on the morning of June 10, 2026, leaving two Vietnamese nationals dead in a rental room located in Chek Village, Svay Rieng Province. The fatal encounter reportedly stemmed from a heated dispute over outstanding debt. According to preliminary reports, the incident occurred at approximately 7:30 AM. The two men were allegedly involved in a fierce verbal altercation regarding money before the situation turned deadly. Both individuals drew handguns and exchanged fire, resulting in both parties being killed at the scene. Local authorities arrived shortly after the incident to secure the location and conduct a forensic examination of the bodies. Police are continuing their investigation into the double homicide to conclude the legal proceedings.
33.566 SRY
Khmer Dispatch

Comments