Serey is utilizing Blockchain technology

កម្ពុជាប្រឆាំងទង្វើថៃ ដែលបន្តរំលោភបទឈប់បាញ់ឆ្នាំ២០២៥

N
news4kh
តាមរយៈក្រសួងការបរទេស កម្ពុជាបានប្រកាសជំទាស់យ៉ាងដាច់អហង្ការចំពោះភាគីថៃ ដែលនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាដោយខុសច្បាប់នៅលើទឹកដីកម្ពុជា ដែលយោធាថៃបានវាយលុកកាន់កាប់កាលពីឆ្នាំ២០២៥។ សំណង់ទាំងនោះរួមមានការកសាងព្រះពុទ្ធបដិមាយ៉ាងតិច៣៦អង្គ ព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន២ នៅតាមតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។ អ្នកវិភាគនយោបាយបានចាត់ទុកសកម្មភាពរបស់ថៃថាជាការរំលោភបំពានយ៉ាងគឃ្លើនលើបូរណភាពទឹកដីកម្ពុជា និងច្បាប់អន្តរជាតិ ដោយមិនខ្វល់ពីស្មារតីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឡើយ។
Cambodia's Ministry of Foreign Affairs has issued a strong protest against Thailand for its continued illegal construction on Cambodian territory seized by the Thai military in 2025. The unauthorized infrastructure includes the erection of at least 36 Buddha statues and two flagpoles in the Preah Vihear and Oddar Meanchey provinces. Political experts have condemned these actions as a blatant violation of Cambodia's territorial integrity and international law, highlighting Thailand's aggressive presence and explicit disregard for the December 27, 2025, ceasefire agreement.
Khmer Dispatch

Comments