
សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយប្រទេសអ៊ុយក្រែន ដើម្បីរួមគ្នាផលិតដ្រូនចម្បាំងសម្រាប់ពង្រឹងវិស័យការពារជាតិ។ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ២០២២មក អ៊ុយក្រែនបានអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាដ្រូនរបស់ខ្លួនយ៉ាងខ្លាំង រហូតក្លាយជាអ្នកជំនាញក្នុងវិស័យនេះ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ សហភាពអឺរ៉ុបមានបំណងប្រើប្រាស់បទពិសោធន៍របស់អ៊ុយក្រែន ដើម្បីវិនិយោគ និងជំរុញឧស្សាហកម្មយោធារបស់ខ្លួន ក៏ដូចជាជួយពង្រឹងសន្តិសុខរួមក្នុងតំបន់ផងដែរ។
The European Union has signed a strategic agreement with Ukraine to jointly produce combat drones, aiming to bolster defense capabilities. Since the Russian invasion began in early 2022, Ukraine has significantly advanced its drone technology, becoming a global leader in military drone innovation through battlefield experience. The EU seeks to leverage this Ukrainian expertise to invest in its own military industry and enhance collective security across Europe.
